សម្តេចតេជោ​ បានជូនពរដល់ជនរួមជាតិក្នុងថ្ងៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

ចែករំលែក៖

ភ្នំពេញៈ​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានជូនពរដល់ជនរួមជាតិក្នុងថ្ងៃព្រះរាជ​ ហើយសម្តេចបានមានប្រសាសន៍បញ្ជាក់ផងដែរថាៈ​ ពិធីបុណ្យច្រត់ព្រះនង្គ័លព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានខ្មែរយើងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ។ គឺជាព្រះរាជពិធីដ៏សំខាន់បំផុតមួយ បន្ទាប់ពីព្រះរាជាអភិសេក ជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗឯទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំនេះនឹងរៀបឡើងនៅទីលានជល់ដំរី ក្រុងអង្គរ ខេត្ត សៀមរាប។

ព្រះរាជពិធីច្រត់ព្រះនង្គ័លធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿនក្រើនរំឭកដល់ប្រជាជនខ្មែរយើងដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថារដូវវស្សាបានចូលមកដល់ហើយ។

សម្តេចតេជោសូមជូនពរបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកសិករមានទឹកភ្លៀងប្រើប្រាស់គ្រប់គ្រាន់ក្នុងការប្រកបរបរកសិកម្ម និងបានទទួលផលល្អគ្រប់ៗគ្នាទូទាំងប្រទេសកុំបីខាន៕​

image image image image image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print