កម្លាំងអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនមនុស្ស៥នាក់ករណីប្រើបាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញៈ​ នៅវេលាម៉ោង០០និង៣០ថ្ងៃ ឈានចូលថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០១៦នៅចំណុច តំបន់មិនទាន់រៀបរយ​ ឋិតក្នុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ មានករណីប្រើប្រាស់គ្រឿងញៀន ត្រូវបាន កម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ក្នុងនោះ រួមមាន:១/ ឈ្មោះ អ៊ុយ រតនៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅចំណុចខាងលើ ២/ ឈ្មោះ អោក រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិ/សង្កាត់ខាងលើ​ ៣/ ឈ្មោះ កាន់ យី ភេទប្រុស អាយុ២៥ឆ្នាំមុខរបរ កម្មកសំណង់ មានទីលំនៅភូមិ/សង្កាត់ខាងលើ ៤ ឈ្មោះ ធី សុថន ភេទប្រុស អាយុ១៩ឆ្នាំមុខរបរ សិស្ស មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ និង
៥/ ឈ្មោះឈួ ម៉ៅហាន ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរ លក់គុយទាវ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
វត្ថុតាងចាប់យករួមមាន ៈ_ជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង _ដែកកេះ៥ ដែកឆាប១ _កន្ត្រៃ៣
_ដែកកោងមុខស្រួច១ _ដាវ១ដើម
_ឧបករណ៍ប្រាស់គ្រឿងញៀន មួយចំនួន។
បច្ចុប្បន្នជនសង្សយ័ និងវត្ឋុតាងបញ្ជូនមកមូលដ្ឋាន ខណ្ឌមានជ័យ​ ដើម្បីធ្វើការសាកសួរតាមនិតិវិធី៕

image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print