អតីតតារាសម្តែង នី មុល្លីកា បង្ហាញមុខកូនប្រុស

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេលជាង៤ឆ្នាំហើយដែលតារាសម្តែង នី មុល្លីកា ផ្អាកពីការងារសិល្បៈចេញទៅរស់នៅជាមួយស្វាមីនាសហរដ្ឋអាមេរិក។ ថ្មីៗនេះនាងបានបង្ហាញមុខកូនប្រុសគួរជាទីស្រលាញ់លើកដំបូងដើម្បីបញ្ជាក់ពីសេចក្តីសុខសុភមង្គលក្នុងគ្រួសារផងដែរ។

តារាសម្តែងស្រីល្បី នី មុល្លីកា បានចូលរោងការជាមួយលោក គឹម ប៊ុណ្ណា ជាវិស្វករមានអាយុ៣៩ ឆ្នាំរស់នៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១១ ។ បន្ទាប់ពីរៀបការរួច នី មុល្លីកា ក៏ត្រូវបានស្វាមីធានាចេញទៅរស់នៅជាមួយភ្លាមៗតែម្តង ប៉ុន្តែនាងទើបតែទទួលបានចំណងដៃកូនប្រុសម្នាក់ប៉ុណ្ណោះដែលនាងទើបនឹងបង្ហាញមុខកាលពីថ្មីៗ។

តួឯកស្រី ក្នុងរឿងកុមារីអាយុ២៥ឆ្នាំ បានបង្ហាញតាម រូបភាពជាច្រើនសន្លឹកនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមរបស់អ្នកនាង ក្រោយសម្រាលបានកូនប្រុសម្នាក់ដែលមានសុខភាពរឹងមាំម្នាក់ដែលពេលនេះកូននាងមានវ័យទើបតែជាងមួយខែប៉ុណ្ណោះ។ ក្រៅពីសារជូនពរនាងជាច្រើនអ្នកគាំទ្រ មានអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួនបានស្នើឲ្យនាងវិលមករកការសម្តែងជាថ្មី ប៉ុន្តែមិនទទួលបានការឆ្លើយតបពីនាងនៅឡើយ។

ទោះជាយ៉ាងណាមិត្តរួមអាជីពរបស់អតីតតារាសម្តែងរូបនេះបញ្ជាក់ថា ក្រោយចេញទៅរួមរស់ជាមួយស្វាមីនៅលើទឹកដីអាមេរិកនាងមានឱកាសជាញឹកញាប់វិលមកកាន់ទឹកដីនៃប្រទេសកំណើត។ ប្រភពបន្តថា ស្វាមីនិងគ្រួសាររបស់នាងក៏យកចិត្តទុក្ខដាក់ស្រលាញ់ថ្នាក់ថ្នមនាងផងដែរ ហើយពេលនេះនាងស្ថិតក្រោមការយកចិត្តទុក្ខដាក់កាន់តែខ្លាំងពីស្វាមី និងក្រុមគ្រួសារសាច់ញាតិស្វាមីនាងនៅអាមេរិក។ ប្រភពដដែលបន្តថា កូនប្រុសនាងមានឈ្មោះជាភាសាអង់គ្លេសថា Zachary ហើយប្រសិនបើមិនមានការប្រែប្រួលទេនាងនឹងនាំកូនប្រុសរួមទាំងស្វាមីមកលេងឪពុកម្តាយនាងនៅកម្ពុជានាចុងឆ្នាំនេះ។ មិត្តរួមអាជីពរូបនេះបញ្ជាក់ដែរថា នី មុល្លីកា មិនមានគម្រោងវិលចូលសិល្បៈវិញដូចតារាសម្តែង សារ៉ាយ សក្ខណា នោះទេព្រោះតែនាងមិនមានពេលគ្រប់គ្រាន់ក្នុងការសម្តែង ហើយស្វាមីនាងក៏មិនចង់ឲ្យភរិយាលំបាកច្រើននោះទេ បើទោះបីជាមានការទទូចច្រើនពីអ្នកគាំទ្រនិងអ្នកផលិតខ្សែភាពយន្តមួយចំនួនក្តី។

គេចាំបានថា ក្រោយជាប់បេក្ខនារីដែលមិនជាប់ជ័យលាភី ក្នុងកម្មវិធី ប្រលងស្រីស្រស់ប្រុសស្អាត ឆ្នាំ២០០៥របស់ស្ថានីយ៍ទូរទស្សន៍ CTN នី មុល្លីកា ទទួលបានឱកាសច្រើនក្នុងការសម្តែងខ្សែភាពយន្តភាគរបស់ទូរទស្សន៍មួយនេះ ។ ក្រោមការចូលរួមសម្តែងដឹកនាំរឿងដោយអ្នកស្រីពាន់ ភួងបុប្ផា នាងទទួលបានការគាំទ្រជាច្រើនពីមហាជន។ ក្រោយផ្តាច់ពាក្យជាមួយ កូនប្រុសអ្នកនិពន្ធនិងដឹកនាំរឿងខាងលើនាងបានសម្រេចចិត្តរៀបការជាមួយនឹងអាណិកជនរស់នៅសហរដ្ឋអាមេរិកខាងលើនិងរស់នៅដោយផ្តាច់ខ្លួនពីការងារសិល្បៈទាំងស្រុង៕

13138887_1081504435242642_4026736238297850081_n

13230241_1083416235051462_8459968947924224735_n

13177904_1082036755189410_3649152556034594564_n

13227177_1083416035051482_7002891356600691983_n

13087540_1077626845630401_2119407350360822684_n

4db805c8316a9d8f86367f8a417acf6c_0_700_0

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print