សមត្ថកិច្ចព័ទ្ធចាប់យុវជនម្នាក់ពាក់ព័ន្ធនិងការរក្សាទុកនិងប្រើប្រាស់គ្រឿងញៀននៅក្រុងកំពង់ឆ្នាំង

ចែករំលែក៖

កំពង់ឆ្នាំង ៖ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង និង សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង សហការគ្នាព័ទ្ធចាប់បាន ដោយចោទប្រកាន់ពីបទ រក្សាទុក ចែកចាយ នឹងប្រើប្រាស់គ្រឿងញៀន ការឃាត់យុវជនដែលជាជនសង្ស័យនេះគឺធ្វើឡើងកាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០១៦ នៅភូមិធម្មយុត្តិ​ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
​សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ឈ្មោះសំណាង បូរមី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានឆែកឆេរក្នុងផ្ទះ រកឃើញ ថ្នាំញៀនថ្នាំម្សៅពណ៍សថ្លា១កញ្ចប់ធំ ដាវ០២ដើម សំភារៈសំរាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។ ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
​សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យនេះគឺជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចតាមដានជាយូមកហើយ​ ក្រោយពីទទួលបានព័តមានស្តីពីសកម្មភាពរបស់ជនសង្ស័យ ដែលរក្សាទុក ចែកចាយ នូវសារធាតុញៀននេះ សមត្ថកិច្ចបានដាក់កម្លាំងព័ទ្ធចាប់តែម្តង។ នៅពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕​

image image image

ដោយ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print