ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ ដែលមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងមានដីកាចាប់ខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
ករណីឃាត់ខ្លួនជនត្រូវចោទម្នាក់ យោងតាមដីការបស់តុលាការខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១ និង២០នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ជនត្រូវចោទ ឈ្មោះ ដួង ស៊ីចាន់លាភ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤១៨ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ របស់លោក ថៃ គឹមមុនី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ នៅរសៀលថ្ងៃនេះបានបញ្ជូនជនត្រូវចោទទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ៕ ដោយ៖សហការី