មន្ត្រី​​ជំនាញ​ផ្នែក​អត្តសញ្ញាណ​កម្មប៉ុស្តិ៍​ទាំង​៧​ ក្នុង​ខណ្ឌ​បឹង​កេងកង​ ចុះ​បំពេញបែបបទ​ថត​និង​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​

ចែករំលែក៖

​ភ្នំពេញ​៖​​ មន្ត្រី​ជំនាញ​ផែនការ​ងារ​អត្តសញ្ញាណ​បណ្ណ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​ នៅ​ថ្ងៃ​សុក្រ​៤​កើត​ខែ​ក​ក្តិក​ឆ្នាំខាល​ ចត្វា​ស័ក​-​ពស​-២៥៦៦​ត្រូវ​នឹង​ថ្ងៃ​ទី​ ​២៨​ ​ខែតុលា​ ​ឆ្នាំ​២០២២នេះ​ បាន​បំពេញបែបបទ​ថត​នឹង​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​១៨​នាក់​ប្រុស​០៨​នាក់​ ។​

ជាក់ស្ដែង​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​ បានបញ្ជាក់ថា​ ផ្តល់​ថ្មី​០៩​នាក់​ប្រុស​០៦​នាក់​ហួស​សុពលភាព​០៩​នាក់​ប្រុស​០២​នាក់​។​

​ការងារ​បំពេញបែបបទ​ផ្តល់​សៀវភៅ​ស្នាក់​នៅ​(​ក​២)​ និង​សៀវភៅ​គ្រួសារ​(​ក​៤)​បាន​ចំនួន​១៣​សំណុំរឿង​ មាន​០៨​គ្រួសារ​ ក្នុង​នោះ​មាន​បែបបទ​ទុតិយតា​ប្តូរ​ឈ្មោះ​ខណ្ឌ​(​ក​២)​មាន​ ០៦​សំណុំរឿង​០៦​គ្រួសារ​មនុស្ស​៣៨​នាក់​ប្រុស​១៨​នាក់​អាយុ​១៨​ឆ្នាំ​ឡើង​១៨​នាក់​ប្រុស​១៧​នាក់​។​

​បែបបទ​សុំ​បន្ថែម​សមាជិក​មាន​០១​សំណុំរឿង​មនុស្ស​០២​នាក់​ប្រុស​០​នាក់​អាយុ​១៨​ឆ្នាំ​ឡើង​ ។​

...

​បែបបទ​ស​ផ្លាស់​ប្តូរ​ទីលំនៅ​ចូល​មាន​០២​សំណុំរឿង​មាន​០២​គ្រួសារ​មនុស្ស​១៧​នាក់​ប្រុស​០៧​នាក់​អាយុ​១៨​ឆ្នាំ​ឡើង​១៤​នាក់(​ប្រុស​០៦​នាក់​)។​ និងបែបបទ​សុំ​ផ្លាស់​ប្តូរ​ទីលំនៅ​ចេញ​មាន​០៣​សំណុំរឿង​មនុស្ស​០៣​នាក់​(​ប្រុស​០២​នាក់​)​ អាយុ​១៨​ឆ្នាំ​ឡើង​០៣​នាក់​ (​ប្រុស​០២​នាក់​)​ ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print