នគរបាល​ស្រុក​ឱ​រ៉ា​ល់​ ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​ពី​បទ​រក្សា​ទុក​ ឬ​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

ចែករំលែក៖

ខេត្ត​​កំពង់ស្ពឺ​៖​ បុរស​ម្នាក់​ ដែល​មុខសញ្ញាជួញដូរ​ និងប្រើប្រាស់គ្រឿងញៀន​ និងមានដីកាចាប់ខ្លួន ត្រូវ​បានកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ​ ធ្វើ​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។

ករណី​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ យោង​តាម​ដីកា​របស់​តុលាការ​ខេត្ត​កំពង់​ស្ពឺ​ នៅវេលាម៉ោង​១​ និង​២០នាទីរសៀល​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០២២​ នៅ​ចំណុច​ភូមិ​គោក​ ឃុំ​សង្កែ​សាទ​ប​ ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ ។​

​ជន​ត្រូវ​ចោទ​ ឈ្មោះ​ ដួង​ ស៊ី​ចាន់​លាភ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ នៅ​ភូមិ​ផ្សារ​កន្ទួត​ ឃុំ​សង្កែ​សាទ​ប​ ស្រុក​ឱ​រ៉ា​ល់​ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៤១៨​ ចុះ​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២២​ របស់​លោក​ ថៃ​ គឹ​ម​មុនី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ពី​បទ​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

...

​បច្ចុប្បន្ន​ កម្លាំង​ការិយាល័យ​ជំនាញ​ នៅរសៀល​ថ្ងៃ​នេះបាន​បញ្ជូន​ជន​ត្រូវ​ចោទ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print