ជិះម៉ូតូពីស្រុកអង្គស្នួលមកចាញ់បោកសង្សារមិត្តភក្តិនៅភ្នំពេញ យកម៉ូតូទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ នារី២នាក់ខំជិះម៉ូតូតាំងពីស្រុកអង្គស្នួលខេត្តកណ្តាលស្កាត់មកជួបសង្សារនៅភ្នំពេញទីបំផុតត្រូវសង្សារបស់មិត្តភក្តិបោកយកម៉ូតូទៅបាត់បានត្រឹមតែអង្គុយស្រក់ទឹកភ្នែក និងដាក់ពាក្យបណ្តឹងឲ្យប៉ូលីសជួយរក។

ករណីឆបោកខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២០ និង២៥នាទីប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្នុងក្លឹបប្លូហ្សូន ផ្លូវ១៩៨៦ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

នារីរងគ្រោះមានឈ្មោះ សាត សុខន (ហៅពៅ) អាយុ៣៤ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅក្នុងភូមិត្រយឹង ស្រុកអង្គស្នួល ខេត្តកណ្ដាល មានស្រុកកំណើតក្នុងភូមិត្រពាំងរាំង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ជាម្ចាស់ម៉ូតូម៉ាកស្កូបពី ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1BR-1109 ចំណែកម្នាក់ទៀតឈ្មោះឆាយ សុីនួន អាយុ២៥ឆ្នាំមុខរបរនៅផ្ទះលក់ចាបហួយ ស្នាក់នៅម្ដុំផ្សារថ្នល់ទទឹង ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវជាសង្សាររបស់បុរសជាជនឆបោក។

តាមប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបនាងកំពុងតែធ្វើការនៅក្នុងរោងចក្រកាត់ដេរ ស្រាប់តែ មនមិត្តភក្ដិ សុីនួន បានទូរសព្ទ័មកបបួលនាងទៅដើរលេងជាមួយនិងសង្សារគេនៅឯភ្នំពេញ ក្រោយពេលចេញពីធ្វើការមកពួកគេទាំង២នាក់បានជិះម៉ូតូ១គ្រឿងម៉ាកស្កូបពី ដោយធ្វើដំណើរពីផ្ទះតាំងពីស្រុកអង្គស្នួលមកជួបនិងសង្សាររបស់នាងសុីនួន នៅមុខសាកលវិទ្យាល័យ IU ហើយក្រោយមកអ្នកទាំង៣បានអង្គុយញាំុអីនៅម្ដុំនោះរួចក៏បបួលគ្នាចូលក្នុងក្លឹប ប្លូហ្យូន ដើម្បីរាំលេង។ ពេលចូលបានសន្ទុះ ស្រាប់តែជនសង្ស័យដែលជាអ្នកឆបោកបានធ្វើជាចូលបន្ទប់ទឹកហើយក៏ចេញមកវិញពេលនោះនារីរងគ្រោះក៏នាំគ្នា ចូលក្នុងបន្ទប់ទឹកម្តងលុះចេញមកវិញស្រាប់តែមិនឃើញជនឆបោកទេ។

ពេលនោះនារីឈ្មោះសុីនួនបានទូរស័ព្ទសួរហើយបុរសជាសង្សារជនឆបោកបានប្រាប់នាងថាបងខ្ចីម៉ូតូយកលុយទៅឲ្យគេក្បែរនេះទេ បន្តិចទៀតមកវិញហើយ ដោយចាំយូរពេកនារីរងគ្រោះទាំង២នាក់ក៏ទូរស័ព្ទទៅម្តងទៀតស្រាប់តែខលលែងចូល(បិទទូរសព្ទ័) រហូតទើបដឹងថាចាញ់បោកសង្សារ ក៏នាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ខ្លួនជនសង្ស័យឆបោកម្នាក់នោះយកមកដាក់ទោសតាមច្បាប់៕

https://www.facebook.com/nkdnews/videos/563208430505562/

76d81173-7b90-4078-b27b-6093c7901f94

df39d6bf-c8d4-4d6d-9fe6-052e8c79cc64

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print