ជនសង្ស័យមួយក្រុមជិះឡានទីកូ មកលួចយកម៉ូតូ១គ្រឿងទៅបាត់ដោយមិនរំខានដល់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នា៣នាក់បានជិះរថយន្ត១គ្រឿងម៉ាកទីកូ មកធ្វើសកម្មភាពចូលលួចយកម៉ូតូមួយគ្រឿង នៅមុខបន្ទប់ជួលហើយជិះគេចខ្លួនដោយសុវត្ថភាព។

ហេតុការភា្ញក់ផ្អើលនេះបានកើតឡើតកាលពីវេលាម៉ោង៣ និង៣០នាទីយប់ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៦ នៅចំណុចដីឡូត៍លេខ១០ បន្ទាប់ជួលលេខ០៦ ផ្លូវ១៨E ភូមិទឹកថ្លាសង្កាត់ ទឹកថ្លាខណ្ឌសែនសុខ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ទេព ប៉ុនណ្ណកា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរធ្វើការនៅស្ថានីយ៍ទួរទស្សន៍អាសុីអាគ្នេយ៍ ស្នាក់នៅបន្ទប់ជួល០៦ចំណុចកើតហេតុ។ ម៉ូតូដែលក្រុមជនសង្ស័យលួចយកទៅនោះម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BI-3927 ។

តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានត្រឡប់មកពីធ្វើការហើយបានទុកម៉ូតូនៅមុខបន្ទប់ដូចសព្វដងក៏ចូលទីសំរានក្នុងបន្ទប់ដោយកន្លែងនោះមានសន្តិសុខយាមដែរ។ លុះដល់ម៉ោងកើតខាងលើក៏លឺសន្តិសុខស្រែកឆោឡោថាចោៗគាត់ចេញមកមើលទើបដឹងថាបាត់ម៉ូតូ។ ចំណែកបុរសម្នាក់ឈ្មោះ ហឿង សុខថេន ភេទប្រុស អាយុ៣១ឆ្នាំ ដែលជាសន្តិសុខយាមនៅបន្ទប់ជួលខាងលើនោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានសំរាកលើកៅអីនៅមុខបន្ទប់ លុះនៅវេលាម៉ោងកើតហេតុខាងលើគាត់បានឮសំលេងអូសម៉ូតូចេញពេលនោះគាត់ភ្ញាក់ឡើងឃើញជនសង្ស័យមានគ្នា៣នាក់បានបណ្តើរម៉ូតូចេញមកខាងក្រៅពេលនោះគាត់បានស្រែកឲ្យគេជួយស្រែកថាចោរៗហើយពួកជនសង្ស័យភ័យក៏នាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ ហើយបន្សល់ទុកតែរថយន្ត១គ្រឿងម៉ាកទីកូតែប៉ុណ្ណោះ។

បើតាមសមត្ថកិច្ចអាវុធហត្ថខណ្ឌសែនសុខដែលចុះទៅដល់កន្លែងកើតហេតុបានពិនិត្យឃើញថា ជនសង្ស័យបានផ្លោះរបងចូលទៅខាងក្នុងហើយឆ្កិះសោរបងលួចយកម៉ូតូចេញទៅហើយពេលប្រជាពលរដ្ឋឆោឡោទើបពួកវាជិះម៉ូតូគេចខ្លួនដោយទុកឡានទីកូចោលតែម្តង។មិនតែប៉ុណ្នោះជនសង្ស័យបានយកមេសោទៅចាក់បន្ទប់ខាងលើថែមទៀត។

បច្ចុប្បន្នសមត្ថកិច្ចបានយករថយន្តទៅរក្សាទុកនៅទីបញ្ជាដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខដើម្បីត្រួតពិនិត្យនិងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យបន្តទៀត៕

74f64c29-0a86-4227-898d-38f2b5e6880d

b54d8aed-6327-4573-abc4-91001c889b02

1f7be2af-112f-4997-8d91-4ae863f2e332

d1b25604-bf9d-4d06-b291-ce03c369161f

4b447ade-7930-4c3b-8c24-437bb0fa7422

20975222-c961-4ac1-9408-806de89b18da

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print