ខេត្តត្បូងឃ្មុំៈ ជិតមួយសប្តាហ៍នេះឈើប្រណីតដឹកដោយរថយន្តយីឌុបបានឆ្លងទៅវៀតណាមតាមច្រករបៀងតាដោក78 យ៉ាងតិចមានមួយយប់ពីមួយគ្រឿងទៅបីគ្រឿង បន្ទាប់ពីលោក ងី វីរះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងលោក នឹម ផល្លី ប្រធានស្នាក់ការគយ និងរដ្ឋាករ ច្រកទន្លេចាម បានបើកភ្លៀងខៀវ អោយដឹកចេញតាមច្រកខាងនេះ តែជាដៃដន្យអាក្រក់អំពើឃុបឃិតគ្នាដោយល្មើសច្បាប់ នៃបទល្មើសព្រៃឈើនេះ ត្រូវបានខាងគយចល័តចុះបង្ក្រាបកាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ បានរថយន្តយីឌុបមួយគ្រឿង ដោយដឹកឈើប្រណីតបង្កប់ពីក្រោមស្កសរ។
ការដឹកឈើនេះលោក ងី វីរះ លោក នឹម ផល្លី បែបសុីស្ងាត់ៗ ទើបរឿងធំដូចដំរីងាប់ត្រូវបានបែកធ្លាយ ហើយគេទទួលស្គាល់ថាអស់លោកទាំងនេះមិនញញើតនិងច្បាប់មែន៕
ដោយ សុខ ខេមរា
...