អង្គការសហប្រជាជាតិស្វែងរកជំនួយមនុស្សធម៌​ក្រោយវិបត្តិជាច្រើនបានកើតឡើងនៅលើពិភពលោក

ចែករំលែក៖

បច្ចុប្បមនុស្សជាតិកំពុងប្រឈមនិងគ្រោះទុរ្ភិក អត់ឃ្លាន គ្រោះធម្មជាតិ ធ្វើឲ្យពលរដ្ឋរាប់សិបលាននាក់កំពុងស្រែកទ្រហោយំសំជំនួយ ហើយខ្លះក៏ដាច់ពោះស្លាប់ដោយអត់អាហារ ដូចជាពលរដ្ឋដែលប្រឈមនិងសង្គ្រាមស៊ីវិលនៅស៊ីរីជាដើម។

កត្តាទាំងនោះហើយបានជាអង្គការសហប្រជាជាតិបើកឲ្យមានការជួយជំគ្នារវាងម្ចាស់ជំនួយ អង្គការក្រៅរដ្ឋាភិបាល  ជិត​ ៦ពាន់​នាក់ មក​ពី​៨០​ប្រទេស​ ត្រូវ​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល​ប្រទេស​តួគី​ នៅ​​ថ្ងៃ​ច័ន្ទ​នេះជា​លើក​ទី​មួយ ក្នុង​ជំនួប​កំពូល​​មនុស្សធម៌​ពិភពលោក​។ វាគ្មិន​ទាំង​អស់ មាន​ពេល​​ពីរ​ថ្ងៃ​សម្រាប់​ពិគ្រោះ​យោបល់​គ្នា​ចង់​ធ្វើ​​កំណែទម្រង់​ ប្រព័ន្ធ​មនុស្សធម៌​ ដើម្បី​ឱ្យ​ដំណើរ​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​មាន​ប្រសិទ្ធិភាព។ ប៉ុន្តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​មនុស្សធម៌​ខ្លះ មាន​ជាអាទិ៍​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន បដិសេធ​មិន​ចូល​រួម​ទេ ព្រោះ​យល់​ថាជំនួប​កំពូលមនុស្ស​ធម៌​លើក​ដំបូងបង្អស់​​​នេះ​នឹង​មានត្រឹម​​តែ​ពាក្យ។

ពិភពលោក​សព្វថ្ងៃ​ បាន​និង​កំពុង​ជួបវិបត្តិ​​ធ្ងន់ធ្ងរ​ខ្លាំង និង​ច្រើនឡើងៗ ព្រម​ទាំង​មាន​ទ្រង់ទ្រាយ​ធំ​ទៀត រហូត​ដល់​អង្គការ​សហប្រជាជាតិបាន​ផ្តល់​ចំណាត់​ថា្នក់​ថា ​ជា​វិបត្តិ​កំរិត​បី។ វិបត្តិមនុស្សធម៌​នេះ​បង្ក​ឡើងដោយ​​មូលហេតុ​ពីរ​យ៉ាង៖ ជម្លោះ​ឬ​សង្គ្រាម​ស៊ីវិល (ស៊ីរី អ៊ីរ៉ាក់ ស៊ូដង់​ខាងត្បូង និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល) និង​ការ​ឡើង​កម្តៅ​អាកាសធាតុ។

នៅ​ចំពោះ​មុខ​សម្រែក​​មនុស្សធម៌​របស់​ពលរ​ដ្ឋ​ប្រមាណ​ ៦០​លាន​នាក់ ដែល​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​បំលាស់​ទីនិង​១២៥​លាន​នាក់កំពុង​រង់ចាំ​ជំនួយ រដ្ឋ​អង្គការ​ក្រៅ​រដ្ឋាភិបាល ក្រុមហ៊ុនយល់​ថា ​ប្រព័ន្ធ​ផ្តល់​ជំនួយ​មនុស្សធម៌​បច្ចុប្បន្ន​ចាស់​គំរិល​ពេក​ហើយ​ និង​ត្រូវ​តែ​គិត​គូរ​ធ្វើ​កំណែទម្រង់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ភាព​បន្ទាន់​មនុស្សធម៌​បាន។

អង្គការ​ប្រជាជាតិ​ដែល​ជាអ្នក​ផ្តួច​ផ្តើម​គំនិត​ប្រឹង​ប្រែង​ខ្លាំង តាម​រយៈ​ប្រសាន៍​របស់​លោក បាន​គីមូន ចង់​ប្រែក្លាយ​ជំនួប​កំពូល​នេះ​ ជា​ចំណុច​ចាប់​ផ្តើមចរន្ត​មួយ​ខ្សែ​​នៃ​ការ​បញ្ចេញ​សកម្មភាព និង​ប្តេជ្ញាចិត្ត​​ជាក់​ស្តែង​ជួយ​ប្រទេស​រង​គ្រោះ ឱ្យប្រឈមត​ទល់​នឹង​វិបត្តិ កំណត់​វិធីសាស្ត្រ​ថ្មី​សម្រាប់​ចាត់​ចែង​ការ​ធ្វើ​បន្លាស់​ទី​ដោយ​បង្ខំ និង​ធានាបាននូវ​ប្រភព​ហិរញ្ញវត្ថុ​ដ៏​មាន​លំនឹង​មួយ​សម្រាប់​ចាត់​ចែង​វិបត្តិ។​

សូមកុំ​ភ្លេច​ថា នៅ​ក្នុង​ចំណាត់​ការ​ដោះស្រាយ​វិបត្តិ​មនុស្សធម៌ ត្រូវ​មាន​អ្នក​ចូល​រួម​ច្រើន មិន​មែន​តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ម្នាក់ឯង ឬ​រដ្ឋ រដ្ឋាភិបាល​មួយ​ធ្វើ​​កើត​ទេ។ ដូច្នេះ​ការ​មក​ជួប​ជុំ​គ្នា ដោយ​ចំពោះមាន​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​ជួប​ទល់​មុខ​គ្នា​​ គឺ​ជា​ឱកាស​ដ៏​ប្រពៃសម្រាប់ផ្ចង់​ការ​​ពិភាក្សា​គ្នា​ បង្ហាញ​ទស្សនៈវិស័យ​នយោបាយ និង​ការ​ប្តេជ្ញាចិត្ត​ ដោះស្រាយ​ដោយ​ឆ្កឹះ​ឱ្យ​ដល់​ឬសគល់​នៃ​បញ្ហា។

គេ​សង្ឃឹម​ថា ជំនួប​កំពូល​នេះ​នឹង​មាន​សក្តា​នុពល​ខ្លាំងផ្តល់​សន្ទុះ​ឱ្យ​មាន​ចលនា​មនុស្សធម៌​ដ៏​ធំ​មួយ​មិន​ធ្លាប់​មាន​ដែល​មាន​ការ​ព្រមព្រៀង​អន្តរជាតិ​៕

635955Ban_Charter

ggdfg

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print