រង្វង់មូលយាយទូលចេកឆ្វាក់និងរថយន្តបុកជាបន្តបន្ទាប់ បណ្តាលឲ្យរងការខូចខាត

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តសាំយ៉ុងដឹកផ្លែឈើ១គ្រឿងចេញពីខេត្តស្ទឹងត្រែង ចូលមកក្រុងបានលុង បានជ្រុលចង្កូតទៅបុករង្វង់មូលយាយទូលចេក បានរងការខូចខាតយ៉ាងដំណំ ពេលនោះកម្លាំងនគរបាលចរាចរណ៍ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកាចាញបានចុះមកអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២ និង ១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចរង្វង់មូលយាយទូលចេក ស្ថិតនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង។

យោងតាមរបាយការណ៍ពីនគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា រថយន្តសាំយ៉ុង១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-2057បើកបរដោយឈ្មោះ ធា ណាវី ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី របួសស្រាល។ គ្រាដែលមកដល់ត្រង់ចំណុចកើតហេតុមិនដឹងថាយ៉ាងមិច ស្រាប់តែងងឹតមុខហើយក៏ជ្រុលទៅបុកនិងរង្វង់មូលយាយទូលចេកតែម្តង សំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិត គ្រាន់តែខូចខាតរថយន្តផ្នែកខាងមុខតែប៉ុណ្ណោះ។

របាយការណ៍បានបញ្ជាក់ថា ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានរឹបអូសយករថយន្តទៅរក្សាទុកនៅស្នងការនគរបាលខេត្តទាំងយប់ ដើម្បីឲ្យម្ចាស់រថយន្តបង្កមកជួសជុលរង្វង់មូលដែលរងការខូចខាតធ្វើសងឡើងវិញ ព្រមទាំងភ្លើងសឡាដែលបានខូចខាត រួចឲ្យរថយន្តវិលត្រឡប់ទៅផ្ទះវិញ។

សូមបញ្ជាក់ថា នេះមិនមែនលើកទី១នោះទេករណីបុករង្វង់មូលយាយទូលចេក ជាច្រើនដងមកហើយដែរ មានទាំងរថយន្តនិងម៉ូតូបណ្តាលឲ្យជនរងគ្រោះស្លាប់និងរបួសជាច្រើននាក់កាលពីប៉ុន្មានឆ្នាំមុន។ ហើយនៅឆ្នាំ២០២២នេះ មានរថយន្តវេអងដឹកចេករបស់ក្រុមហ៊ុនវៀតណាម បានជ្រុលចង្កូតបុករង្វង់មូលយាយទូលចេក កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បើកបរក្នុងទិសដៅពីលិចទៅកើត ចេញពីក្រុមហ៊ុនចម្ការចេកឆ្ពោះទៅប្រទេសវៀតណាម។

...

ប្រជាពលរដ្ឋបានសំណូមពរទៅដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មេត្តាធ្វើយ៉ាងណាកុំឲ្យរង្វង់មូលនោះធ្វើធំជាងផ្លូវពេក ហើយមានភ្លើងបំភ្លឺនៅជុំវិញរង្វង់មូលនោះ ដោយសារពួកគាត់បើកបរមិនបានឃើញរង្វង់មូល៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print