ទីតាំងកត់ឆ្នោតរីកដូចផ្សិតនៅក្នុងសង្កាត់ចោមចៅសមត្ថកិច្ចធ្វើមិនឃើញ​ សង្ស័យត្រូវថ្នាំសណ្តំ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងកត់ឆ្នោតជាច្រើនកន្លែងនៅក្នុងមូលដ្ឋានសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ ជាពិសេសក្នុងផ្សារត្រពាំងថ្លឹង មិនត្រូវបានអាជ្ញាធរបង្ក្រាបទេ ។

​ តាមប្រជាពលរដ្ឋបានបង្ហើបថាមេឆ្នោតដែលគ្រប់គ្រងក្នុងផ្សារនោះឈ្មោះគេហៅថាតាម៉ាប់ ចំណែកអ្នកកត់ឆ្នោតថាកន្លែងនេះបង់លុយអោយសមត្ថកិច្ចអស់ហើយ ទោះសាលាខណ្ឌក៏បង់អោយដែរ​ ។

ដោយឡែកទីតាំងមួយកន្លែងទៀត នៅផ្សារដំបូលខៀវ សង្កាត់ចោមចៅ ភូមិត្រពាំងថ្លឹងដែរនោះ មិនត្រូវបានបង្ក្រាបដូចគ្នា បើទោះបីជាគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពផ្តោតលើវិធានបង្ក្រាបបទល្មើសនេះក៏ដោយ។

​ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរដែលពាក់ព័ន្ធសូមជួយបើកភ្នែកមើលទីតាំងខាងលើផងព្រោះបើបណ្តោយអោយមានល្បែងសីុសងបើកលេងយ៉ាងគ្រគ្រឹងគគ្រែងបែបនេះធ្វើអោយមនុស្សញៀននិងល្បែង​ ខាតបង់ទ្រព្យសម្បត្តិ​ លែងធ្វើការងារ​ និងគំនិតប្រពឹត្តអំពើចោរកម្មរឺឆក់ប្លន់ជាដើមក្នុងមូលដ្ឋាន៕​

image image image image

សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print