កម្មវិធីប្រណាំងម៉ូតូអុីនយូរ៉ូក្រោះនឹងធ្វើឡើងនៅចុងខែមិថុនានេះ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីជំរុញនិង​បំផុសឲ្យយុវជនចូលរួមហ្វឹកហាត់និងប្រកួតកីឡាប្រណាំងម៉ូតូ អុីនយូរ៉ូក្រោះនៅប្រទេសកម្ពុជា សហព័ន្ធកីឡាយានយន្តកម្ពុជាតែងតែបង្កើតឲ្យមានព្រឹត្តិការណ៍បែបនេះឡើងក្នុងគោលបំណងកៀរគរឲ្យយុវវ័យទាំងអស់បានបញ្ចេញសមត្ថភាពតាមរយៈការប្រណាំងនៅលើទីលានដែលស្របច្បា​ប់ជៀសវាងការបង្ហោះតាមទីសាធារណៈនាំឲ្យប៉ះពាល់ដល់សង្គមជាតិ ។

លោក ឃួន ពិលុត អ្នករៀបចំព្រឹត្តិការណ៍ប្រកួតបានឲ្យដឹងថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូអ៊ីនយូរ៉ូក្រោះខេមបូឌានឹងដំណើរការប្រកួតនៅថៃ្ងទី២៦ខែមិថុនាឆ្នាំ២០១៦ខាងមុខនេះដោយធ្វើការប្រកួតលើ៤ប្រភេទវិញ្ញាសា ដូចជា វិញ្ញាសា CLASS( A) សម្រាប់កីឡាករដែលមានជំនាញជិះខ្ពស់, វិញ្ញាសា CLASS (B) សម្រាប់កីឡាករដែលមានជំនាញជិះកម្រិកខ្ពស់ដោយប្រើប្រាស់នូវប្រភេទម៉ូតូត្រៃមានចង្កៀង, វិញ្ញាសាCLASS( C)សម្រាប់កីឡាករដែលមានជំនាញជិះមធ្យម និងវិញ្ញាសាCLASS (D)សម្រាប់កីឡាករវ័យក្មេងដែលមានអាយុ១៥ឆ្នាំចុះ។

អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូរូបនេះបន្ថែមថា ទីលានសម្រាប់ប្រកួតប្រណាំងម៉ូតូអ៊ីនយូរ៉ូក្រោះនឹងដំណើរការប្រកួតនៅទីលានភ្នំប្រសិទ្ធិ៍ ដែលមានសណ្ឋានលក្ខណៈឧបសគ្គធំៗចំនួន៥ដូចជា ឧបសគ្គទី១-ទួលហោះ ទី២-ឡើងកង់រថយន្ត ទី៣-ឡើងគល់ឈើ ទី៤-ឡើងដុំថ្ម និងទី៥-ត្រូវឆ្លងកាត់ឈើបង្កប់នៅក្នុងទឹក។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូអុីនយូរ៉ូក្រោះខេមបូឌា ដំណើរការប្រកួតក្រោមការឧបត្ថម្ភធំពីក្រុមហ៊ុនប្រេងរំអិលឃ្លីសឃ្វីម៉ូលី៕

hour-00780

motor-7

IMG_0435-copy

 

Racing

KARA-race7

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print