អាវុធហត្ថខណ្ឌពោធិសែនជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ជាក្រុមប្លន់វាយយកម៉ូតូជនរងគ្រោះ

ចែករំលែក៖

ភ្នំពេញៈកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌពោធិសែនជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ជាក្រុមលួចដោយប្រើហឹង្សា​ វាយយកម៉ូតូជនរងគ្រោះកាលពីវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០១៦នៅចំណុចជិតផ្សារកាណាឌីយ៉ា​ ឋិតក្នុងភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិសែនជ័យ។ ដោយឡែកបក្ខពួក២នាក់ទៀតត្រូវបានគេចខ្លួនបាត់​ បន្ទាប់ពីធ្វើសកម្មភាពវាយប្លន់យកម៉ូតូ កាលពីវេលាម៉ោងប្រហែល១ទាបភ្លឺឈានចូលថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០១៦​ នៅចំនុចផ្លូវវេងស្រេង​ ក្នុងភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅ​ យកបានម៉ូតូមួយគ្រឿងម៉ាកC125ពណ៌ខ្មៅ​ស៊េរីឆ្នាំ២០០៩​ ។
​ សមត្ថកិច្ចបានអោយដឹងថាៈ​ ក្រោយពេលធ្វើសកម្មភាពហើយជនសង្ស័យបានកាច់ស្លាកលេខម៉ូតូក្រវាត់ចោលនៅជិតកន្លែងលក់ទឹកត្នោតជូ​ ម្តុំទួលពង្រ​ ទើបឈានដល់ក្តាប់មុខសញ្ញាឃាត់ខ្លួនបានម្នាក់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាៈ​ កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពវាយយកម៉ូតូបានមួយគ្រឿងម្តងដែរនៅម្តុំដីថ្មី​ ខណ្ឌមានជ័យក្នុងអំឡុងឆ្នាំ២០១៤​ គឺម៉ូតូម៉ាកឃ្លីក​ នឹងបានយកទៅលក់នៅម្តុំទួលពង្របានលុយ៣០០ដុល្លារ និងវាយអ្នកដំណើរយកទូរស័ព្ទបាន២ដងនៅម្តុំកាណាឌីយ៉ា។
សមត្ថកិច្ចបញ្ជាក់ថាៈ​ ជនសង្ស័យទើបចេញពីពន្ធនាគារបាន
ជាងមួយខែ ដោយធ្លាប់ជាប់រយះពេល២ឆ្នាំ​ ពីបទ​ ចែកចាយគ្រឿងញៀន។​ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរដើម្បីបន្តនិតិវិធី៕​

image image image

សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print