ខេត្តប៉ៃលិន÷នៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សាលាក្រៅ បានទទួលបណ្តឹងតាមទូរសព្ទពីលោកមេភូមិភ្នំស្ពង់នឹងម្តាយជនរងគ្រោះថា មានករណីរំលោភសេពសន្ថវៈជាមួយអនីតិជន ក្រោមអាយុ ១៥ឆ្នាំ នៅចំណុចស្រែម្អមស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រោយពីបានទទួលពត៌មាននេះហើយលោកអធិការបានចាត់កម្លាំងជំនាញចុះសហការជាមួយកម្លាំងប៉ុស្តិ៍ឃុំសាលាក្រៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ នៅកន្លែងកើតហេតុ។
-ជនសង្ស័យឈ្មោះ ង៉ែត វ៉ាឃីម ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនប្រសិទ្ធភាពក្រេឌីត រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
-ជនរងគ្រោះឈ្មោះ ជា សុផានិត ភេទស្រី អាយុ ១២ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិភ្នំស្ពង់ ឃុំសាលា ក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។តាមប្រភពពី សមត្ថកិច្ច បានទទួលបណ្ដឹងតាមទូរស័ព្ទពីលោកមេភូមិភ្នំស្ពង់បាន
ឲ្យដឹងថា÷មុនពេលកើតហេតុជនសង្ស័យបានមកទារលុយនៅ ផ្ទះជនរងគ្រោះ ហើយជនរងគ្រោះបានប្រាប់ទៅជនសង្ស័យថាពុកម៉ែខ្ញុំមិននៅទេដោយឃើញឱកាសល្អជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភទៅលើជនរង គ្រោះបានសម្រេច និងបានគំរាមទៅលើជនរងគ្រោះមិនឲ្យស្រែកបើស្រែកប្រយ័ត្ន។
តាមមន្ត្រីនគរបាលប៉ុស្ថិ៍ឃុំសាលាក្រៅបានបន្តទៀតថា÷បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យខាងលើយកមកសួរនាំជនសង្ស័យបានសារភាពនៅមុខកម្លាំងជំនាញ ខ្លួនបានប្រព្រឹត្តទៅលើជនរងគ្រោះពិតប្រាកដមែន និងក្រោយពីសួរនាំរួចក៏បាននាំខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីចាត់ការតាមនីតិវិធីច្បាប់។ដោយ÷ស សារ៉េត