លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : ប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ មានអធិបតេយ្យ ប្រកាន់គោលជំហរច្បាស់លាស់ និង ជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ

ចែករំលែក៖

ខេត្តព្រះសីហនុ : លោក ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានមានប្រសាសន៍ថា,  : ប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ មានអធិបតេយ្យ ប្រកាន់គោលជំហរច្បាស់លាស់ និង ជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែង  ដោយសម្រង់ប្រសាសន៍សំខាន់ៗក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅ ០២ ខ្នង  និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងទីបញ្ជាការផ្នែកសឹករងកោះរ៉ុង ខេត្តព្រះសីហនុ, នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

៊៊ លោក ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងថា, សូមអបអរសាទរចំពោះតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ទាំងចំពោះការអភិវឌ្ឍរីកចម្រើនលើការកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងការអនុវត្តបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព នូវរាល់ផែនការ, បទបញ្ជា និងសេចក្តីណែនាំផ្សេងៗរបស់យោធភូមិភាគទី៣ ក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង ០៥ របស់ខេត្តព្រះសីហនុ បានល្អប្រសើរ។ ទន្ទឹមនឹងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានសហការចូលរួមយ៉ាងសកម្មជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ រហូតសម្រេចបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។

លោកបណ្ឌិត លោកឡើងថា,   ប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ មានអធិបតេយ្យ ប្រកាន់គោលជំហរច្បាស់លាស់ និង ជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។ ឈរលើស្មារតីនេះ និងអនុលោមតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស គឺកងយោធពលខេមរភូមិន្ទមានភារកិច្ចបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋខ្មែរ ព្រមជាមួយនឹងការរក្សានូវកិច្ចសហប្រតិបត្តិការអន្តរជាតិជិតស្និទ្ធជាមួយគ្រប់បណ្តាប្រទេសជាមិត្តដោយឈរលើផលប្រយោជន៍រួម។ ក្នុងន័យនេះ គោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺផ្តោតលើការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី សម្រាប់គ្រប់ជំនាន់តទៅមុខ។

លោក ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត បានបញ្ជាក់ថា, ឈរលើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជន សម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន-អង្គភាពស៊ីវិល ដែលជាគំនិតផ្តួចផ្តើមប្រកបដោយបញ្ញាញ្ញាណរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូលនៃខឿនការពារជាតិ ហើយតាមរយៈយន្តការនេះ ស្ថាប័ន-អង្គភាពស៊ីវិលបានជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដល់អង្គភាពកងទ័ព ក្នុងនាមជាសមរភូមិក្រោយដែលគាំទ្រជានិច្ចដល់ការបំពេញភារកិច្ចការពារជាតិ មាតុភូមិរបស់កងទ័ព។ មួយវិញទៀត នេះក៏ជាសក្ខីភាពនៃចំណងសាមគ្គីភាពស្អិតរមួត និងមិនអាចកាត់ផ្តាច់បានរវាងកងទ័ព និងប្រជាជនតាំងពីដើមរៀងមក។

#Hunmanet #Cambodia ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print