សមត្ថកិច្ចឃាត់ខ្លួនឪពុកចិត្តតិរិច្ឆានរំលោភកូនស្រីបង្កើតសម្រេច ២០ដងនៅឃុំសំឡី

ចែករំលែក៖

ខេត្តស្វាយរៀង៖  ឪពុកចិត្តតិរិច្ឆានម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់អ៊ុំស្រីថាបានចាប់រំលោភកូនស្រីបង្កើតបានសម្រេចដល់ទៅ២០ដង ហើយតែងតែគំរាមកំហែងមិនឲ្យប្រាប់ម្ដាយ។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះរបស់ជនសង្ស័យក្នុងភូមិតាប៉ោ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍បានឲ្យដឹងថា ជនសង្ស័យជាឪពុកដែលឃាត់ខ្លួនមានឈ្មោះ ឈឹម វ៉ាន់នី អាយុ៣៦ឆ្នាំ មុខរបរកសិករមានទៅលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ រីឯកូនស្រីមានឈ្មោះ ឈ ស ដ អាយុ១៨ឆ្នាំ ។

ប្រភពបន្តថា ការបែកធ្លាយឪពុករំលោភកូនឯងនេះដោយសារតែកូនស្រីមានការភ័យភិតពេកបានរត់ទៅភ្នំពេញ ហើយបានទូរសព្ទ័ប្រាប់អ៊ុំស្រីពីដំណើររឿងទាំងអស់។ រាល់ពេលចាប់រំលោភម្តងៗ គឺជនសង្ស័យបានរកលេសប្រើឲ្យប្រពន្ធទៅទិញនេះទិញនោះ នៅផ្ទះលក់ចាប់ហួយ ដែលមានចម្ងាយឆ្ងាយពីផ្ទះ និងដេញកូនៗឲ្យទៅតាមម្តាយអស់ តែមិនឲ្យនារីរងគ្រោះទៅណាទេ គឺឲ្យនៅផ្ទះពីរនាក់ រួចក៏ឆ្លៀតឱកាសបង្ខំចាប់រំលោភតែម្តង ពេលរំលោភម្តងៗ គឺតែងតែគំរាមមិនឲ្យប្រាប់ម្តាយនោះទេ បើហ៊ានប្រាប់និងវាយធ្វើបាបជាក់ជាមិនខានឡើយ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី៕

9792fccd-9ecc-4c64-b695-194b7710414f

ដោយ៖ យឹម​ សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print