ភ្នំពេញ៖ នេះបេីយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ មន្រ្តីជំនាញ បានចាប់ឃាត់រថយន្តគ្មានពន្ធនៅទូទាំងប្រទេសមានចំនួន ១៩គ្រឿង (ចង្កូតឆ្វេង១៦គ្រឿង និងចង្កូតស្តាំ៣គ្រឿង)។
របាយការណ៍ដដែលបន្តថា ចំពោះរថយន្តទាំង១៩គ្រឿងដែលមន្រ្តីជំនាញចាប់ឃាត់បាននោះរួមមានដូចខាងក្រោម៖
1-រថយន្តម៉ាក SUZUKI SWITCH ចង្កូតស្ដាំ ពណ៍ក្រហម សេរីឆ្នាំ2018 ស្លាកលេខ ចង្កូតស្ដាំ KK-1936
2-រថយន្តម៉ាក TOYOTA PRIUS ចង្កូតស្ដាំ ពណ៍ទឹកប្រាក់ សេរីឆ្នាំ2012 ស្លាកលេខ ភ្នំពេញ 2M-8386
3-រថយន្តម៉ាក TOYOTA VIOS ពណ៌ស ចង្កូតស្តាំ ឆ្នាំម៉ូដែល 2015 និងទំហំស៊ីឡាំង 1497 CC
4-រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2005 និងទំហំស៊ីឡាំង 3300 CC
5-រថយន្តម៉ាក LEXUS RX350 ពណ៌ទឹកមាស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 និងទំហំស៊ីឡាំង 3500 CC
6.រថយន្តម៉ាក TOYOTA CAMRY ឆ្នាំ2009 ពណ៌ស ចង្កូតឆ្វេង លេខតួៈ JTNBB46K993049997
7-រថយន្តម៉ាក LEXUS RX400H ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ប្រផេះ ឆ្នាំផលិត 2005
8-រថយន្តម៉ាក LEXUS RX400H ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត 2006
9-រថយន្តម៉ាក LEXUS RX330 ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត 2004
10-រថយន្តម៉ាក LEXUS RX330 ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ទឹកមាស ឆ្នាំផលិត 2004
11-រថយន្តម៉ាក LEXUS RX330 ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត 2004
12-រថយន្តម៉ាក LEXUS RX330 ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ទឹកប្រាក់ឆ្នាំផលិត 2004
13-រថយន្តម៉ាក LEXUS CT200H ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំផលិត 2012
14-រថយន្តម៉ាក TOYOTA PRIUS ប្រភេទ ទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត 2010
15-រថយន្តម៉ាក TOYOTA PRIUS ប្រភេទ ទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត 2010
16-រថយន្តម៉ាក TOYOTA CAMRY ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត 2011
17-រថយន្តម៉ាក TOYOTA CAMRY ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត 2009
18-រថយន្តម៉ាក TOYOTA VIOS ប្រភេទ ទេសចរណ៍ ចង្កូតស្តាំ ពណ៌ ស ឆ្នាំផលិត 2013
19-រថយន្តម៉ាក TOYOTA VIOS ប្រភេទទេសចរណ៍ ចង្កូតស្តាំ ពណ៌ ស ឆ្នាំផលិត 2014
គួររម្លឹកផងដែរថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង សម្រេចពន្យារពេលបង់ពន្ធ និងអាករលើរថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលបានចុះបញ្ជីរួចរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
ជាមួយគ្នានោះ អគ្គនាយកដ្ឋានគយ សង្ឃឹមថា ម្ចាស់រថយន្តគ្មាន ពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់ ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា៕ដោយ៖សហការី