រយៈពេល​១សប្ដាហ៍!​ អគ្គនាយកដ្ឋានគយ ឃាត់រថយន្តគ្មានពន្ធបានចំនួន ១៩គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ នេះបេីយោង​តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា​ គិតចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ​ មន្រ្តី​ជំនាញ​ បានចាប់ឃាត់រថយន្តគ្មានពន្ធនៅទូទាំងប្រទេសមានចំនួន ១៩គ្រឿង (ចង្កូតឆ្វេង១៦គ្រឿង និងចង្កូតស្តាំ៣គ្រឿង)។

របាយការណ៍ដដែល​បន្តថា​ ចំពោះ​រថយន្តទាំង១៩គ្រឿងដែលមន្រ្តីជំនាញចាប់ឃាត់បាននោះរួមមាន​ដូចខាងក្រោម​៖

1-រថយន្តម៉ាក SUZUKI SWITCH ចង្កូតស្ដាំ ពណ៍ក្រហម សេរីឆ្នាំ2018 ស្លាកលេខ ចង្កូតស្ដាំ KK-1936

2-រថយន្តម៉ាក TOYOTA PRIUS ចង្កូតស្ដាំ ពណ៍ទឹកប្រាក់ សេរីឆ្នាំ2012 ស្លាកលេខ ភ្នំពេញ 2M-8386

3-រថយន្តម៉ាក TOYOTA VIOS ពណ៌ស ចង្កូតស្តាំ ឆ្នាំម៉ូដែល 2015 និងទំហំស៊ីឡាំង 1497 CC

4-រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2005 និងទំហំស៊ីឡាំង 3300 CC

5-រថយន្តម៉ាក LEXUS RX350 ពណ៌ទឹកមាស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 និងទំហំស៊ីឡាំង 3500 CC

6.រថយន្តម៉ាក TOYOTA CAMRY ឆ្នាំ2009 ពណ៌ស ចង្កូតឆ្វេង លេខតួៈ JTNBB46K993049997

7-រថយន្តម៉ាក LEXUS RX400H ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ប្រផេះ ឆ្នាំផលិត 2005

8-រថយន្តម៉ាក LEXUS RX400H ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត 2006

9-រថយន្តម៉ាក LEXUS RX330 ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត 2004
10-រថយន្តម៉ាក LEXUS RX330 ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ទឹកមាស ឆ្នាំផលិត 2004
11-រថយន្តម៉ាក LEXUS RX330 ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត 2004

12-រថយន្តម៉ាក LEXUS RX330 ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ទឹកប្រាក់ឆ្នាំផលិត 2004
13-រថយន្តម៉ាក LEXUS CT200H ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំផលិត 2012

14-រថយន្តម៉ាក TOYOTA PRIUS ប្រភេទ ទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត 2010

15-រថយន្តម៉ាក TOYOTA PRIUS ប្រភេទ ទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត 2010

16-រថយន្តម៉ាក TOYOTA CAMRY ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត 2011

17-រថយន្តម៉ាក TOYOTA CAMRY ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត 2009

18-រថយន្តម៉ាក TOYOTA VIOS ប្រភេទ ទេសចរណ៍ ចង្កូតស្តាំ ពណ៌ ស ឆ្នាំផលិត 2013

19-រថយន្តម៉ាក TOYOTA VIOS ប្រភេទទេសចរណ៍ ចង្កូតស្តាំ ពណ៌ ស ឆ្នាំផលិត 2014

គួររម្លឹកផងដែរថា​ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង សម្រេចពន្យារពេលបង់ពន្ធ និងអាករលើរថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលបានចុះបញ្ជីរួចរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

...

ជាមួយគ្នានោះ​ អគ្គនាយកដ្ឋានគយ សង្ឃឹមថា ម្ចាស់រថយន្តគ្មាន ពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់ ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print