ភ្នំពេញ : ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅ បង្ហូរ លាយឡំទៅដោយផ្គរ រន្ទះ ។ នេះបើយោងតាមសេចក្តីជូនដំណឹង
ស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២) នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។
– ពីថ្ងៃទី៩-១០ ខែវិច្ឆិកា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្លាំងពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់បក់
មកពីទិសឦសានក្នុងល្បឿនបង្គួរ ។
– ពីថ្ងៃទី១១-១៥ ខែវិច្ឆិកា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ និងខ្យល់បក់មកពីទិសឦសានខ្សោយ ដោយ
ទំនូលខ្លាំងនៃជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូងបង្កើតឡើងនូវបាតុភូតនៃជំនួបរវាងម៉ាសខ្យល់
ក្ដៅនិងត្រជាក់ (Convections) លើកម្ពុជា ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ -C – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– ពីថ្ងៃទី៩-១០ ខែវិច្ឆិកា អាចមានភ្លៀងតិចតួច ។ បន្ទាប់ពីនោះនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅ បង្ហូរ លាយឡំទៅដោយផ្គរ រន្ទះ ។
២-តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ១C
– ពីថ្ងៃទី៩-១០ ខែវិច្ឆិកា អាចមានភ្លៀងតិចតួច ។ បន្ទាប់ពីនោះនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅ
បង្គរ លាយឡំទៅដោយផ្គរ រន្ទះ ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ ១C tie – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន ៕
ដោយ : សុខ ខេមរា