រថយន្តសាំយុងបុកបាក់ជើងម្ខាងខណៈបុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន

ចែករំលែក៖

ភ្នំពេញ​៖ បុរសម្នាក់បានរងរបួសបាក់ជើងខាងឆ្វេងបន្ទាប់ពីរូបគេបានជិះម៉ូតូចេញផឹកការហ្វេឆ្លងផ្លូវមិ​នប្រយ័ត្នត្រូវរថយន្តសាំយ៉ុងបុកពេញទំហឹងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ​ឆ្នាំ​២០១៦​ នៅផ្លូវវេងស្រេងភូមិជ្រៃកោង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែន​។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសាំយ៉ុង ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2L-1562 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិច​ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដា១គ្រឿង ពណ៌ខ្មៅ​ ពាក់ស្លាកលេខ កំពង់ចាម 1G​-3955 ចេញពីតូបការហ្វេឆ្លងផ្លូវពីជើងទៅត្បូងដោយមិនបានមើលឆ្វេងស្តាំក៏ជ្រុលទៅបុកជាមួយរថយន្តពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសបាក់ជើងខាងឆ្វេង។
ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលភាគីខាងរថយន្តចេញថ្លៃព្យាបាលចំនួន ៥០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

image2

image3

image1

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print