ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ជើងខាងឆ្វេងបន្ទាប់ពីរូបគេបានជិះម៉ូតូចេញផឹកការហ្វេឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តសាំយ៉ុងបុកពេញទំហឹងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅផ្លូវវេងស្រេងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-1562 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដា១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1G-3955 ចេញពីតូបការហ្វេឆ្លងផ្លូវពីជើងទៅត្បូងដោយមិនបានមើលឆ្វេងស្តាំក៏ជ្រុលទៅបុកជាមួយរថយន្តពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសបាក់ជើងខាងឆ្វេង។
ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលភាគីខាងរថយន្តចេញថ្លៃព្យាបាលចំនួន ៥០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕



ដោយ៖ សុខាសែនជ័យ
...