លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីបូជាសពលោកឧត្តមសេនីយ៍ឯក ទៀ សុទ្ធ និងប្រទានភ្លើងជានាទីចុងក្រោយ

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីបូជាសពលោកឧត្តមសេនីយ៍ឯក ទៀ សុទ្ធ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ៦:២១នាទី ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ នៅវត្តចន្ទបុរីវង្ស ដែលស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

នាឱកាសនោះផងដែរលោកស្រីក៏ប្រទានភ្លើងជានាទីចុងក្រោយ និងបានឧទ្ទិសបួងសួងដល់វិញ្ញាណក្ខ័ន្ធ លោកឧត្តមសេនីយ៍ឯក ទៀ សុទ្ធ ឆាប់បានចាប់បដិសន្ធិ និងសោយសុខក្នុងបរមសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕

image

image

image

image

image

image

image

image

image

image

ដោយ៖​ សុវណ្ណារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print