ថៅកែរោងចក្រ ខេអេភី នៅតែចិញ្ចឹមចិត្តចាក់ដីលុបរំលោភយកដីបឹង និងប្រឡាយមេទឹក

ចែករំលែក៖

ខេត្តកណ្តាល៖ រហូតមកដល់បច្ចុប្បន្ននេះថៅកែរោងចក្រផលិតទុយោជ័រ“ខេអេភី” នៅតែបន្តចិញ្ចឹមចិត្តចាក់ដីលុបបឹង និងប្រឡាយមេទឹក ដើម្បីកែច្នៃធ្វើជារោងចក្ររបស់ខ្លួនដោយមិនគិតពីផលប្រយោជន៍រួម បើទោះបីជាកន្លងមកលោកអភិបាលខេត្តកណ្តាលបានបញ្ជាឲ្យកំម្លាំងជំនាញពាក់ពន្ធចុះធ្វើការត្រួតពិនិត្យរកឃើញផលប៉ះពាល់ក៏ដោយ ។

ដីបឹងនឹងប្រឡាយមេទឹកខាងលើនេះមាន ទទឹង៤០ម៉ែត្រទៅ៥០ម៉ែត្រ បណ្តោយរាប់ពាន់ម៉ែត្រ មានទីតាំងនៅលើបឹងទឹកជោ ក្នុងអតីតដែនឡូត៍នេសាទលេខ១ ស្ថិតនៅក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ ដីនេះត្រូវបានលោក មាស អ៊ុយប៉ាង ថៅកែរោងចក្រផលិតទុយោជ័រ “ខេអេភី” ឃុបឃិតគ្នារត់ការធ្វើប្លង់ ។

ទង្វើបែបនេះហើយធ្វើឲ្យមជ្ឈដ្ឋានទូទៅធ្វើការរិះគនយ៉ាងខ្លាំងថា មកពីមានការឃុបឃិតគ្នាជាប្រព័ន្ធទើបលោកថៅកែរោងចក្រ “ខេអេភី” ធ្វើអ្វីៗតាមតែអំពើចិត្តដោយគ្មានខ្លាចញញើតអ្វីបន្តិចនោះឡើយ ។

មន្រី្តជលផលម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា ដីបឹងអតីតឡូត៍នេសាទលេខ១ និងប្រឡាយ២ខ្សែ ត្រូវបានលោកមាស អ៊ុយប៉ាង ទិញចំនួន១៧ហិតតាតែប៉ុណ្ណោះ ។ ក្រោយមកលោក មាស អ៊ុយប៉ាង បានចាក់ដីលុបរំលោភយកដល់ទៅ២០ហិតតាជាង ហើយចាក់លុបទាំងប្រឡាយមេទឹក២ខ្សែថែមទៀត ។ មន្ត្រីជលផលខាងលើនេះបានបង្ហើបទៀតថា ប្លង់កម្មសិទ្ធិរបស់លោក មាស អ៊ុយប៉ាង ចេញដោយមន្ទីរសូរិយោដីខេត្តកណ្តាល តាំងពីឆ្នាំ២០០៧មកម្លេះ។ ប៉ុន្តែការចាក់ដីលុបប្រឡាយ២ខ្សែធំៗ ដែលមានបណ្តោយរាប់ពានម៉ែត្រនេះ គឺជាអំពើខុសច្បាប់ ព្រោះប្រឡាយមេទឹកនេះវាមានតាំងពីបុរាណមកម្លេះទុកសម្រាប់ឲ្យប្រជាពលរដ្ឋទាញយកទឹក ទៅប្រើប្រាស់ផ្សេងៗ ពិសេសទាញយកទឹកប្រើប្រាស់ស្រោចស្រប់ដំណាំកសិកម្ម ។ ប្រឡាយមេទឹកនេះមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋប្រកបមុខរបរនេសាទត្រី ជាលក្ខណៈគ្រួសារ ហើយក៏ជាផ្លូវទឹកសម្រាប់ទូករបស់ពលរដ្ឋបើកចេញ-ចូលផងដែរ។

ប្រភពពីមន្រី្តសាលាស្រុកស្អាងបានបង្ហើបឲ្យដឹងថា លោក មាស អ៊ុយប៉ាង កំពុងតែធ្វើសកម្មភាពបំពានច្បាប់ និងកិច្ចសន្យាក្នុងពាក្យស្នើរសុំ ។ កន្លងមកអាជ្ញាធរ និងជំនាញស្រុកបានចុះទៅធ្វើការពិនិត្យ និងបានរាយការណ៍ជូនលោកអភិបាលខេត្តអស់ហើយ រងចាំមើលខេត្តមានវិធានការរបៀបណា…..?។

ពាក់ព័ន្ធនឹងករណីចាក់ដីលុបបឹង និងប្រឡាយមេទឹកនេះ អ្នកយកព័ត៌មាន នគរដ្រេហ្គន មិនអាចទាក់ទងសុំការបំភ្លឺពីលោក មាស អ៊ុយប៉ាង ថៅកែរោងចក្រផលិតទុយោជ័រ“ខេអេភី” បានទេនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦៕

764a6ede-2ed5-485a-9a9e-d73cf4d88cfd

430ab79b-357c-4340-917d-2534d9a8880b

1cfc6620-ee76-4cb6-ba02-8bc071eb85b4

60a7e553-b2dc-41dc-b4dd-e50949545213

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print