ជនជាតិបរទេសម្នាក់ត្រូវបានរថយន្តបុកបណ្ដាលឲ្យរបួសនៅស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១១និង៣៥នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ មាន​ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រ១៧-១៨ ស្ថិតក្នុងភូមិ-ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រវាង​រថយន្តបុកម៉ូតូបណ្ដាលឲ្យបុរសជនជាតិបរទេសម្នាក់រងរបួស។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ សាក្សីបានឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៌ស ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2S-1275 បើកបរដោយស្ត្រីឈ្មោះ ងួន ចន្ថា អាយុ២៤ឆ្នាំ រស់នៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ បានបើកបរក្នុងទិសដៅចេញពីភ្នំពេញទៅ​អ្នកលឿង លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានបើកបត់ចូលទៅរមណីយដ្ឋាន​កៀនស្វាយក្រៅ ក៏ជ្រុលទៅបុកនិងម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខៀវ ពាក់ស្លាកលេខ 33-N1 0565 (ស្លាកលេខវៀតណាម) បើកបរដោយបុរសឈ្មោះ An Thony Son ជនជាតិអង់គ្លេស អាយុ២៦ឆ្នាំ បណ្ដាលឲ្យរងរបួសបែកមុខច្រមុះនិងស្លាកស្នាមជាច្រើនកន្លែងទៀត ក៏ត្រូវបាន​សមត្ថកិច្ចនាំបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ដោយឡែករថយន្តបង្កហេតុនិងម៉ូតូជន​រង​គ្រោះត្រូវបានយកទៅរក្សាទុកនៅស្នាក់ការនគរបាល ដើម្បីដោះស្រាយជាក្រោយតាមនីតិវិធី៕

9978e8d3-62c1-40da-b809-afc0c10b76b5

0eadec71-0015-4359-97dc-94242c9f2012

6af9490e-4e9b-40bd-bea7-89773df6dacb

880cf7b9-ced8-499f-bb31-922ee69d7e96

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print