ខ្សែប្រយុទ្ធស្បែកខ្មៅ Mario Balotelli របស់ អុីតាលីនឹងវិលត្រឡប់ទៅកាន់ហង្សក្រហមវិញ

ចែករំលែក៖

លោក Silvio Berlusconi ម្ចាស់ក្លិប AC Milanក្នុងក្របខ័ណ្ឌអុីតាលី Serie A បានបញ្ជាក់ថា ខ្សែប្រយុទ្ធស្បែកខ្មៅ Mario Balotelli នឹងវិលត្រឡប់ទៅកាន់ក្រុមហង្សក្រហម Liverpool នៅក្នុងប្រទេសអង់គ្លេស វិញ ។

កីឡាករអុីតាលី Balotelli ត្រូវបានក្រុម AC Milan ខ្ចីជើងពេញមួយរដូវកាលតែ រូបគេពុំបានបង្ហាញទម្រង់លេងល្អនោះទេ ដោយស៊ុតចូលបានតែមួយគ្រាប់ប៉ុណ្ណោះក្នុងចំណោម២០ប្រកួត ។ កីឡាករវ័យ២៥ឆ្នាំនេះធ្លាប់បានបញ្ជាក់ថាគាត់មិនចង់វិលត្រលប់ទៅកាន់ក្រុម Liverpool ឡើយតែគាត់នៅសល់កិច្ចសន្យារយៈពេល២ឆ្នាំទៀត ជាមួយនឹងហង្សក្រហម ។ ហេតុដូច នេះគាត់គ្មានជម្រើសអ្វីក្រៅពីវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសនោះទេ ។

លោក Silvio Berlusconi បានថ្លែងបន្ត ទៀតថា មានកីឡាករជាច្រើនទៀតមិន មែនមានតែ Mario Balotelli ទេដែលនឹង ត្រូវចាកចេញ ។ គាត់បាននិយាយថា “កីឡាករ Mexes, Alex, Boateng និងកីឡា ករដទៃទៀតសុទ្ធតែចប់កុងត្រាជាមួយនឹងក្លិប ។ នៅជាមួយគ្នានេះយើងក៏បានរៀបចំឈ្មោះកីឡាករមួយចំនួនដែលត្រូវទិញមក ពង្រឹងក្រុមផងដែរ” ។

គួរបញ្ជាក់ថា ក្រុម AC Milan បានឈរលំដាប់លេខ៧នៅក្នុងក្របខ័ណ្ឌអុីតាលី Serie A កាលពីរដូវកាលចាស់ ៕

Mario Balotelli

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print