នាវាដឹកជនភៀសខ្លួនជាង​ ៦០០នាក់លិចនៅសមុទ្រមេឌីទែរ៉ាណេ

ចែករំលែក៖

កាលពីថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០១៦ កម្លាំងទាហានជើងទឹកអ៊ីតាលីថតបារូបភាពស្តីអំពីនាវាដឹកជនភៀសខ្លួនរាប់រយនាក់កំពុងតែខ្លីងឃ្លោង ហើយក្រឡាប់លិចនៅសមុទ្រមេឌីទែរ៉ាណេ។ នេះជារូបភាពដ៏កម្រស្តីពីជនភៀសខ្លួនធ្វើដំណើរច្រើននៅលើនាវាតូចចង្អៀតកំពុងតែលិចនោះ។

កម្លាំងទាហានអ៊ីតាលីបានជួយសង្គ្រោះជនភៀសខ្លួនប្រមាណ ៥៦២ទាន់ពេល ហើយភ្លាមៗនោះកាម៉េរាបានចាប់យករូបភាពនៃការចាប់ផ្តើមលិចទូកជនភៀសខ្លួនដែលបានរកឃើញសាកសពអណ្តែតឡើង៥នាក់ផងដែរ ។ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ។ ប្រជាជនទំាងនេះបានធ្លាក់ចូលក្នុងសមុទ្រជាបន្តបន្ទាប់មុននិងក្រោយពេលទូកត្រូវបានក្រឡាប់ ។

ឆ្មាំល្បាតនៅតំបន់ Bettica របស់ប្រទេសអ៊ីតាលីបានបញ្ចេញទូកជាច្រើនគ្រឿងដើម្បីបើកប្រិតបត្តិការភ្លាមៗ ជួយសង្គ្រោះដល់ទូកដែលបានលិចនោះ​ ហើយអ៊ីតាលីក៏បានបញ្ជូននាវាផ្សេងទៀតដើម្បីជួយដល់ករណីលិចទូកនេះដែរ ។ នៅស្របពេលនោះដែរក៏មានក្រុមល្បាតសមុទ្របានជួយសង្គ្រោះជនរងគ្រោះបាន ១០៨នាក់ ហើយអ្នកផ្សេងទៀតមិនទាន់ដឹងច្បាស់នៅឡើយទេក្រោយពីលិចកាលពីថ្ងៃពុធម្សិលមិញ​។ គេបានដឹងថា​មានជនភៀសខ្លួន ប្រមាណជិត ៦,០០០នាក់ បានព្យាយាមធ្វើដំណើរដោយខុសច្បាប់មកកាន់តំបន់អឺរ៉ុប ដោយពួកគេចាំបាច់ឆ្លង សមុទ្រម៉ែឌីទែរ៉ាណេ ដែលប្រើរយៈពេលអស់ប៉ុន្មានថ្ងៃមកនេះ ។

ជនអន្តោរប្រវេសន៍ទាំងនោះបានឆ្លងកាត់សមុទ្រចន្លោះប្រទេសលីប៊ី និងអ៊ីតាលី បន្ទាប់ពីសហភាពអឺរ៉ុបបានយល់ព្រមជាមួយតួកគីទទួលយកជនភៀសខ្លួនឲ្យទៅស្នាក់អាស្រ័យបណ្តោះអាសន្ននៅ Aegean ប្រទេសក្រិចនោះ ៕

sdfs

can-canh-tau-cho-gan-600-nguoi-lat-up-tren-dia-trung-hai

fsdf

hhh

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print