ប្រការដែលកូរ៉េខាងជើងដាក់ពង្រាយ កាំជ្រួចមីស៊ីលស្វ័យប្រវត្ដិនៅលើកោះជាប់ព្រំដែនកូរ៉េខាងត្បូងមានចម្ងាយតែ៤,៥ គីឡូម៉ែត្រប៉ុណ្ណោះ ធ្វើឱ្យរដ្ឋាភិបាលទីក្រុងសេអ៊ូលព្រួយបារម្ភយ៉ាងខ្លាំងខ្លាចទីក្រុង ព្យុងយ៉ាងវាយប្រហារដោយតដៃមិនរួច។
សកម្មភាពខាងលើធ្វើឱ្យរដ្ឋាភិបាល ទីក្រុងសេអ៊ូលចាំបាច់ត្រូវតែត្រៀមលក្ខណៈទប់ទល់ជាមួយកាំជ្រួចមីស៊ីលទាំងនោះក្នុង ពេលដែលកូរ៉េខាងជើងបានតម្រង់ទៅលើ គោលដៅសំខាន់ៗនៅកូរ៉េខាងត្បូង។
សារព័ត៌មាន Korea Herald បានផ្សាយ ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនោះគោល នយោបាយការពារជាតិរបស់កូរ៉េខាងត្បូងផ្ដោតសំខាន់ទៅលើការទប់ទល់ជាមួយកូរ៉េ ខាងជើង ពិសេសប្រព័ន្ធមីស៊ីល និងគ្រាប់ បែកបរមាណូទៀតផង។
តាមអ្នកឯកទេសវិភាគគោលដៅសំខាន់ បំផុតរបស់កូរ៉េខាងជើងនាពេលនេះគឺ ត្រៀមវាយប្រហារទៅលើទីតាំងសំខាន់ៗ នៅកណ្ដាលទីក្រុងសេអ៊ូល ប្រសិនបើមានការប្រឈមមុខតានតឹងដាក់គ្នាឬកូរ៉េខាងត្បូង និងអាមេរិកវាយប្រហារជាដើម។
អ្នកឯកទេសទទួលបន្ទុកសន្ដិសុខកូរ៉េខាងត្បូងលោក ផាក់ គឿនហេ មកពី សាកលវិទ្យាល័យ Handong និយាយថា ប្រព័ន្ធកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង ជាការគំរាមកំហែងយ៉ាងខ្លាំងដល់សន្ដិសុខ ជាតិ ហើយអាចបង្កឱ្យមានការខូចខាត យ៉ាងធំធេងប្រសិនបើមានការវាយប្រហារ ពីកូរ៉េខាងជើងមែននោះ។ បើទោះបីកូរ៉េខាង ត្បូងអាចយកឈ្នះកូរ៉េខាងជើងដោយមាន ការជួយពីអាមេរិក តែកូរ៉េខាងត្បូងក៏ត្រូវ បាត់បង់ជាច្រើនផងដែរ។
តាមរបាយការណ៍ការពារជាតិរបស់ កូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងជើង មានកាំជ្រួចមីស៊ីលដល់ទៅ១៤.១០០ ដើមក្នុងនោះមានជើងទម្រង់បាញ់ម្ដង ច្រើនគ្រាប់ដល់ទៅ៥.៥០០ដើមទាំង នោះហើយបានជាទីក្រុងសេអ៊ូលចាត់ទុកថា កូរ៉េខាងជើងជាការគំរាមកំហែងដល់សន្ដិសុខជាតិ។
កាំភ្លើងធំរយៈចម្ងាយឆ្ងាយរបស់កូរ៉េ ខាងត្បូងមានទំហំ១៧០មីលីម៉ែត្រ ចំណែក ជើងទម្រមានកាណុងបាញ់ទំហំដល់ទៅ ២៤០មីលីម៉ែត្រ បាញ់បានចម្ងាយរហូត ដល់ទៅ៦៥គីឡូម៉ែត្រ សមល្មមកម្ទេច គោលដៅនៅទីក្រុងសេអ៊ូល និងតំបន់ ជុំវិញបានដោយងាយ។
ចំណុចទាំងនោះហើយបានជាកូរ៉េខាងត្បូងខិតខំពង្រឹងទំនាក់ទំនងជាមួយអាមេរិក និងអភិវឌ្ឍន៍កាំជ្រួចមីស៊ីការពារសម្រាប់ ទប់ទល់នឹងវាយប្រហារ។ ប៉ុន្ដែសមត្ថភាពទប់ទល់របស់កូរ៉េខាងត្បូងនាពេលនេះ នៅមានកំណត់មិនអាចយកឈ្នះកូរ៉េខាងជើងបានភ្លាមៗឡើយពេលមានសង្គ្រាមកើតឡើង។
អ្វីដែលកូរ៉េខាងត្បូងអាចធ្វើនៅពេលនេះគឺតាមដានរាល់សកម្មភាពប្រែប្រួល នៅកូរ៉េខាងជើង ទើបអាចទប់ទល់ហេតុ ការណ៍បានទាន់ពេលវេលា។ ទាំងនោះ ហើយបានជម្រុញឱ្យកូរ៉េខាងត្បូងចាំបាច់ត្រូវតែផលិតយន្ដហោះគ្មានមនុស្សបើក ធុនតូចសម្រាប់តាមដានសកម្មភាពយោ ធារបស់កូរ៉េខាងជើង។
ឆ្នាំ២០១៥នេះកូរ៉េខាងត្បូងនឹងដាក់ឱ្យប្រតិបត្ដិការយន្ដហោះគ្មានមនុស្សបើកស្ថិត នៅបន្ទាត់ព្រំដែនដើម្បីស៊ើបការណ៍ពីសកម្ម ភាពរបស់កម្លាំងយោធាកូរ៉េខាងជើងដែល កំពុងឈរជើងនៅក្នុងតំបន់ទល់មុខគ្នា នោះ។
សេចក្ដីថ្លែងការណ៍របស់កម្មវិធីលទ្ធ កម្មរដ្ឋបាលការពារជាតិ(DAPA) របស់ កូរ៉េខាងត្បូងបញ្ជាក់ថា ខ្លួននឹងមានការ បំពាក់ទៅដោយប្រព័ន្ធ UCON ជាមួយ យន្តហោះគ្មានមនុស្សបើកបរដែលផលិត ដោយក្រុមហ៊ុនក្នុងស្រុក។
ប្រភពបាន បន្ដថា យន្ដហោះគ្មានមនុស្សបើកប្រភេទ Remoeye-002B នឹងត្រូវដាក់ឱ្យប្រើប្រាស់ស្ថិតនៅតាមបន្ទាត់ព្រំដែនជួរមុខទាំងនៅអង្គភាពជើងទឹក និងទាំងអង្គភាពជើងគោក ចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ២០១៧ ។
យន្ដហោះគ្មានមនុស្សបើកបរធុន តូចនេះមានទទឹង១,៤ម៉ែត្របណ្ដោយ ១,៨ ម៉ែត្រ និងមានទម្ងន់៣,៤កីឡូក្រាម។ យន្ដហោះប្រភេទនេះអាចហោះហើរប្រតិ បត្ដិការស៊ើបការណ៍បានក្នុងរយៈពេល ជាង១ម៉ោង និងមានល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ យន្ដហោះនេះអាចថតរូបភាពក្នុងរយៈចម្ងាយ១០គីឡូម៉ែត្រទាំង ពេលយប់ និងទាំងពេលថ្ងៃ និងបញ្ជូនរូបភាពទៅកាន់មូលដ្ឋានបានភ្លាមៗទៀង ពេលជាទីបំផុត។
យន្ដហោះគ្មានមនុស្សបើកបរនេះត្រូវ គេបញ្ជាក់ថា បានរចនាផលិតឡើងតាំង ពីឆ្នាំ២០១២មកម្ល៉េះ។ គេបានដាក់បញ្ចូលប្រព័ន្ធបច្ចេកវិទ្យាសំខាន់ៗរបស់យោធា និងមានសមត្ថភាពខ្ពស់។អ្វីដែលកូរ៉េខាងជើងចាំបាច់ត្រូវពង្រឹង កម្លាំងសព្វាវុធនោះដោយសារតែកូរ៉េខាង ត្បូងនិងអាមេរិកមិនព្រមចុងសន្ធិសញ្ញា សន្ដិភាពជាមួយកូរ៉េខាងជើង។ កន្លងមក នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក កូរ៉េខាងជើងបាន បញ្ជាក់ថា ទីក្រុងព្យុងយ៉ាងចង់ឱ្យមានសន្ធិសញ្ញាសន្ដិភាពជាមួយអាមេរិកដើម្បីបញ្ចប់ សង្គ្រាមឧបទ្វីបកូរ៉េឆ្នាំ១៩៥០ -១៩៥៣ និងបង្កើតទំនាក់ទំនងល្អប្រសើរជាមួយ អាមេរិកឡើងវិញ ដើម្បីបញ្ចប់ការចងគំនុំ គុំកួននឹងគ្នា។
រដ្ឋមន្ដ្រីការបរទេសកូរ៉េខាងជើងលោក Ri su Yong មានប្រសាសន៍ថា ប្រសិនបើ អាមេរិកផ្លាស់ប្ដូរគោលជំហរ និងយោគ យល់ក៏ដូចជាព្រួយបារម្ភពីសន្ដិសុខនៅ ឧបទ្វីបកូរ៉េនោះអាមេរិកគួរតែយល់ព្រមឱ្យមានសន្ធិសញ្ញាសន្ដិភាពជាមួយកូរ៉េខាង ជើងទាំងនោះជាវិធីសាស្ដ្រដ៏ល្អសម្រាប់ បញ្ចប់ស្ថានភាពតានតឹងនៅឧបទ្វីប។
លោក Ri Su Yong បញ្ជាក់ថា កូរ៉េខាងជើងបានខិតខំឱ្យមានសន្ធិសញ្ញាសន្ដិភាពពេញលេញបញ្ចប់កិច្ចព្រមព្រៀងឈប់ បាញ់ដើម្បីធានាសន្ដិខុសស្ថិរភាពនៅ ឧបទ្វីបកូរ៉េ និងធ្វើឱ្យទំនាក់ទំនងល្អប្រសើរ រវាងកូរ៉េខាងជើងនឹងអាមេរិកក៏ដូចជាអង្គ ការសហប្រជាជាតិ។
ប្រការដែលចុះកិច្ចព្រមព្រៀងជាហេតុ ធ្វើឱ្យកូរ៉េខាងជើងបញ្ចប់ការព្រួយបារម្ភ ហើយកូរ៉េខាងជើងអាចនឹងពិចារណា បោះបង់កម្មវិធីបរមាណូក្រោយពេល មានសន្ធិសញ្ញាសន្ដិភាព។ មួយវិញទៀត កូរ៉េខាងជើងក៏មិនចង់ឱ្យមានការដាក់ទណ្ឌ កម្មពីសហគមន៍អន្ដរជាតិផងដែរ ព្រោះការ ដាក់ទណ្ឌកម្មធ្វើឱ្យសេដ្ឋកិច្ចកូរ៉េខាងជើង នៅទ្រឹងមួយកន្លែងឬថយចុះទៀតផង។
កន្លងមកលោក Ri Su Yong បាន ប្រកាសនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កបានប្រកាសថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបានរារាំងគោល ដៅអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះក៏បានថ្កោល ទោសអាមេរិកថា បានរក្សាគំនុំប្រឆាំងកូរ៉េខាងជើងមិនចេះចប់មិនចេះហើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី