ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យនារី៣នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ នារី៣នាក់បានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន បុកគ្នាត្រង់ចំណុចផ្លូវបំបែក និងបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២រំលងអាធ្រាតឈានចូលថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវសុធារស់​ កែងផ្លូវព្រះសីុហនុ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន ។
ម៉ូតូដែលរងការខូចខាតទាំង២គ្រឿងម៉ាក SUZUKI Let’s ពណ៍សពាក់ស្លាកលេខភ្នំពេញ 1FE-6898 ជិះម្នាក់ឯង និងមួយគ្រឿងទៀតម៉ាក ហុងដា CLICK ពណ៍ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ1FR-8294 ជិះឌុបគ្នា២នាក់ ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញ ម៉ូតូម៉ាក Let’s ធ្វើដំណើរតាមបណ្តោយផ្លូវ សុធារស់ ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ផ្លូវបំបែក ព្រះសីហនុ ក៏បានបត់ឆ្វេង គាប់ជួនមានម៉ូតូមួយគ្រឿងទៀតជិះបញ្ច្រាស់ទិសគ្នាហើយបត់ស្តាំ ក៏ជ្រុលបុកគ្នាពេញទំហឹងតែម្តងទៅ ។ ប្រភពដដែលបានបន្តទៀតថា ពេលបុកភ្លាមៗជនរងគ្រោះ២នាក់បានសន្លប់នៅហ្នឹងកន្លែង ឯម្នាក់ទៀតវង្វេងស្មារតីសង្ស័យបោកត្រូវក្បាល ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣ត្រូវរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅក្លីនិចឯកជន ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋានខណ្ឌចំការមនដើម្បីរង់ចាំភាគីទាំង២ចូលខ្លួនមកដោះស្រាយ ៕​

image image image image

ដោយ៖ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print