ចាប់ខ្លួន​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​២​នាក់​ប្តី​ប្រពន្ធ​នៅ​ស្រុក​មុខកំពូល​

ចែករំលែក៖

​ខេត្តកណ្តាល៖​ មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​២​នាក់​ប្តី​ប្រពន្ធ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ដំបង​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជាក់ស្តែង​រួម​ជាមួយ​វត្ថុ​តាង​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​

ប្រតិបត្តិការ​ឃាត់​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​ កាលពី​វេលា​ម៉ោង​១៧​ និង​៣០​នាទី​ ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ត្រង់​ចំណុច​សិប្បកម្ម​ផលិត​ឥដ្ឋ​របស់​ឈ្មោះ​ ប៉ែន​ សុផល​ ស្ថិត​ក្នុងភូមិ​ឡឥដ្ឋ​ ឃុំ​ព្រែក​ដំបង​ ស្រុក​មុខកំពូល​ ។​

​មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ឈ្មោះ​ ស៊ឹ​ម​ សាន​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ក្រោល​ ឃុំ​ចក​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​ ប្រពន្ធ​ឈ្មោះ​ ស៊ី​ន​ ភាព​ អាយុ​៣០​ឆ្នាំ​ ។​ ទាំង​២​នាក់​នេះ​បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ទីតាំង​សិប្បកម្ម​ផលិត​ឥដ្ឋ​របស់​ឈ្មោះ​ ប៉ែន​ សុផល​ ស្ថិត​ក្នុងភូមិ​ឡឥដ្ឋ​ ឃុំ​ព្រែក​ដំបង​ ស្រុក​មុខកំពូល​ ដើម្បី​ធ្វើ​ជា​កម្មករ​ផលិត​ឥដ្ឋ​ ។​ ក្នុង​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុ​តាង​រួម​មាន​៖​ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ហៅ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​ ,​ដាវ​សាំ​ម៉ូ​រៃ​០១​ដើម​ ,​ទូរស័ព្ទ​ដៃ​២​គ្រឿង​ និង​ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​ជា​ច្រើន​ទៀត​។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ ដែល​សមត្ថកិច្ច​កំណត់​និង​តាមដាន​ជា​យូរ​មក​ហើយ​ ។​ នៅ​មុន​ពេល​ឃាត់ខ្លួន​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ដំបង​ បាន​ដាក់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្លៀកពាក់​ស៊ី​វិល​ចូល​ទៅ​ឃ្លាំមើល​ រហូត​ប្រទះ​ឃើញ​ជនសង្ស័យ​យក​គ្រឿងញៀន​លក់​ទៅ​ឲ្យ​អ្នក​ប្រើប្រាស់​ ។​ ភ្លាមៗ​នោះ​សមត្ថកិច្ច​ក៏​បាន​ស្ទុះ​ចូល​ទ​ភ​បង្ក្រាប​ជាក់ស្តែង​ ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​រួម​ជាមួយ​វត្ថុ​តាង​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ៕​

15b3e77b-0e6b-498f-828c-13e8eade61a2

8e90eaa2-a168-45a0-ba54-36cd00cc5710

f41d29b1-ab7e-4631-8ec2-117af1606678

62ab353a-8f01-48bd-a17e-97699f733613

15c87a8e-3b11-4b14-aa44-15d956911b53

ដោយ៖ ស្អាង​ជ័យ​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print