ខេត្តព្រះសីហនុៈ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរក្នុងករណីគ្រោះថ្នាក់ចរាចរណ៌បង្កឡើងដោយខ្លួនឯងក្នុងហេតុការណ៌បើករថយន្តហាយឡែនឌ័រក្នុងល្បឿនលឿនគួរសមក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ ហើយសង្ស័យងោកមួយភាំងផងនោះ ក៏បានរេចង្កូតរថយន្តធ្លាក់ចេញពីផ្លូវចូលក្នុងព្រៃជិតមាត់អូរចម្ងាយពីផ្លូវជាតិប្រមាណ២០ម៉ែត្រ។
ករណីគ្រោះថ្នាក់ចរាចរណ៌នេះបានកើតមានឡើងនៅវេលាម៉ោង៦និង០៥នាទីព្រឹកថ្ងៃ២៧ ខែឧសភា ឆ្នាំ២០១៦នៅលើកំណាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូមែត្រ១៥៦_១៥៧ ស្ថិតនៅភូមិអូតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ មន្ត្រីអាវុធហត្ថស្នាក់ការសន្តិសុខលេខ៤០១បានឲ្យដឹងថា
រងគ្រោះមានឈ្មោះ លី រិទ្ធី ភេទប្រុសអាយុ៣០ឆ្នាំមុខរបរបើកបរក្រុមហ៊ុនចិន មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង_ខេត្តព្រះសីហនុ។ មន្ត្រីអាវុធហត្ថបានឲ្យដឹងទៀតថាក្រោយកើតហេតុភ្លាមជនរងគ្រោះត្រូវបានកម្លាំងអាវុធហត្ថជួយសង្គ្រោះដោយនាំគ្នាជួយសែងចេញពីរថយន្តគ្រោះថ្នាក់មកដាក់រថយយន្តសង្គ្រោះបន្ទាន់របស់អាវុធហត្ថដឹកយកទៅគ្លីនិកឯកជនវាលរេញ។ដោយឡែករថយន្តជនរងគ្រោះបានប្រគល់ឲ្យនគរបាលយកទៅរក្សាទុក៕
សួន សមុទ្រខ្មែរ