ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ អធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា នៅវិមានរដ្ឋសភា។
អង្គប្រជុំ បានពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៣ រួមមាន÷១-អង្គប្រជុំបានអនុម័តយល់ព្រម លើ
សេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន-ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។
២-អង្គប្រជុំបានអនុម័តយល់ព្រមលើសមាស
ភាពបេក្ខជនសុំឈរឈ្មោះជាសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ចំនួន០៦រូប ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥ ធ្វើការបោះឆ្នោតជ្រើសតាំង ០១រូប ជំនួសសមាជិកព្រឹទ្ធសភាដែលបានសុំលាលែង។
៣-អង្គប្រជុំបានអនុម័តយល់ព្រម កំណត់កាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៥ នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ៨:០០ព្រឹក៕
ដោយ៖ សុខ ខេមរា