ក្រុមអ៊ិស្លាម IS ​មានពេលដកដង្ហើមនៅពេលពិភពលោកផ្តោតទៅរឿងផ្សេងវិញ

ចែករំលែក៖

ក្រុមអ៊ិស្លាម ​IS នាពេលនេះមានការធូស្រាយជាងមុនគឺមិនទទួលរងការវាយប្រហារដូចកាលពីមុនពេលឡើយដោយសារតែអាមេរិកបានបង្វែរទិសដៅទៅកាន់កន្លែងផ្សេងទុកឲ្យក្រុមនេះមានឱកាសរសរាន្តមានជីវិតបន្តទៀត។

ការវាយប្រហារហើយផ្អាក់ រួចវាយប្រហារគឺជាយុទ្ធសាស្ត្ររបស់អាមេរិក។ កន្លងមករុស្ស៊ីបានចោទប្រកាន់ថាអាមេរិកគឺជាអ្នកបង្កើតឲ្យមានក្រុម ​IS ហើយអាមេរិកជាអ្នកនៅពីក្រោយខ្នង ទាំងនោះហើយទើបមិនអាចផ្តួលរំលំក្រុមនេះបានសម្រេច។

កន្លងមកថ្មីៗរុស្ស៊ីក៏បានវែកមុខថា តើអ្នកណាជាអ្នកផ្តល់រថយន្តជាច្រើនគ្រឿងទៅឲ្យក្រុម​ IS ប្រើប្រាស់ ។ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី​ Maria​ Zakharova​ បញ្ជា​ក់ថា ​ទីក្រុង​មូ​ស្គូ​បាន​ស្នើ​ឲ្យអា​មេ​រិ​ក​​បញ្ចប់​ការ​និទានរឿង​ព្រេងពី​កាំជ្រួច​មី​ស៊ី​របស់​រុ​ស្ស៊ី​ទៀត​ទៅ​ ដោយ​និយាយ​ពី​មូលហេតុ​ថា ​តើ​ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​មាន​រថយន្ត​តូ​យ៉ូ​តា​ជា​ច្រើន​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ស៊ី​រី​នោះវិញ? ​

​លោកស្រី​ Zakharova​ បញ្ជា​ក់ថា​ «​ប្រភព​ដែល​មិន​បញ្ចេញ​ឈ្មោះ​វិភាគ​តែ​កាំជ្រួច​មី​ស៊ី​ល​រុ​ស្សី​ធ្លាក់​ ម្តេច​មិន​លើក​ឡើង​ថា ​ហេតុ​អ្វី​បានជា​ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​មាន​រថយន្ត​ម៉ាក​តូ​យ៉ូតា​ជា​ច្រើន​ប្រើប្រាស់​។​ ដូច្នេះ​សូម​កុំចេះ​តែ​និយាយ​កាំជ្រួច​មី​ស៊ី​ល​រុ​ស្ស៊ី​​គួរតែ​និយាយ​អំពី​រថយន្ត​ដែល​ក្រុម​អ៊ិស្លា​ម​ប្រើប្រាស់​វិញ​»​។​

លោកស្រី​បន្ត​ទៀត​ថា​ រថយន្ត​តូ​យ៉ូ​តា​ត្រូវ​បាន​អា​មេ​រិ​ក​ និង​អង់គ្លេស​បញ្ជូ​ន​ទៅ​កាន់​ស៊ី​រី​នា​ពេល​កន្លង​មក​ ពេល​នេះ​ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​កំ​ពុងប្រើប្រាស់​។​

​កន្លង​មក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស៊ី​រី​បាន​បញ្ជា​ក់ថា​ ក្រុម​អ៊ិស្លា​ម​បង្កើត​រដ្ឋ​ទទួល​បាន​ផលិតផល​មួយ​ចំនួន​ធំ​ពី​ក្រុមហ៊ុន​ តូយ៉ូ​តា​ ។​ តាម​ក្រុមហ៊ុន​ តូ​យ៉ូតា​ របស់​ជប៉ុន​បាន​បញ្ជា​ក់ថា​ ក្រុមហ៊ុន​នេះ​មិន​ដែល​បាន​លក់​រថយន្ត​របស់​ខ្លួន​សម្រាប់​បម្រើ​ក្នុង​វិស័យ​យោធា ​ឬ​សកម្មភាព​វាយប្រហារ​ភេរវកម្ម​នោះ​ឡើយ​។​

​នៅ​ពេល​នេះ​ដែរ​ក្រុមប្រឆាំង​ភេរវកម្ម​មក​ពី​ក្រសួង​ហិរញ្ញវត្ថុ​អា​មេ​រិ​ក​ក៏​បាន​បើក​ការ​ស្រាវ​ជ្រាវ​ពី​បញ្ហា​ខាងលើ​ថា តើ​ក្រុម​អ៊ិស្លា​ម​បង្កើត​រដ្ឋ​មាន​រថយន្ត​ប្រភេទ​នេះ​មកពីណា​?​ ភាគី​ណាមួយ​ជា​អ្នក​ផ្តល់​ឲ្យ​ ៕

z (1)

z (2)

Toyota Vehicles in the Middle East

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print