ក្រុមអ៊ិស្លាម IS នាពេលនេះមានការធូស្រាយជាងមុនគឺមិនទទួលរងការវាយប្រហារដូចកាលពីមុនពេលឡើយដោយសារតែអាមេរិកបានបង្វែរទិសដៅទៅកាន់កន្លែងផ្សេងទុកឲ្យក្រុមនេះមានឱកាសរសរាន្តមានជីវិតបន្តទៀត។
ការវាយប្រហារហើយផ្អាក់ រួចវាយប្រហារគឺជាយុទ្ធសាស្ត្ររបស់អាមេរិក។ កន្លងមករុស្ស៊ីបានចោទប្រកាន់ថាអាមេរិកគឺជាអ្នកបង្កើតឲ្យមានក្រុម IS ហើយអាមេរិកជាអ្នកនៅពីក្រោយខ្នង ទាំងនោះហើយទើបមិនអាចផ្តួលរំលំក្រុមនេះបានសម្រេច។
កន្លងមកថ្មីៗរុស្ស៊ីក៏បានវែកមុខថា តើអ្នកណាជាអ្នកផ្តល់រថយន្តជាច្រើនគ្រឿងទៅឲ្យក្រុម IS ប្រើប្រាស់ ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បញ្ជាក់ថា ទីក្រុងមូស្គូបានស្នើឲ្យអាមេរិកបញ្ចប់ការនិទានរឿងព្រេងពីកាំជ្រួចមីស៊ីរបស់រុស្ស៊ីទៀតទៅ ដោយនិយាយពីមូលហេតុថា តើក្រុមអ៊ិស្លាមបង្កើតរដ្ឋមានរថយន្តតូយ៉ូតាជាច្រើនប្រើប្រាស់នៅក្នុងប្រទេសស៊ីរីនោះវិញ?
លោកស្រី Zakharova បញ្ជាក់ថា «ប្រភពដែលមិនបញ្ចេញឈ្មោះវិភាគតែកាំជ្រួចមីស៊ីលរុស្សីធ្លាក់ ម្តេចមិនលើកឡើងថា ហេតុអ្វីបានជាក្រុមអ៊ិស្លាមបង្កើតរដ្ឋមានរថយន្តម៉ាកតូយ៉ូតាជាច្រើនប្រើប្រាស់។ ដូច្នេះសូមកុំចេះតែនិយាយកាំជ្រួចមីស៊ីលរុស្ស៊ីគួរតែនិយាយអំពីរថយន្តដែលក្រុមអ៊ិស្លាមប្រើប្រាស់វិញ»។
លោកស្រីបន្តទៀតថា រថយន្តតូយ៉ូតាត្រូវបានអាមេរិក និងអង់គ្លេសបញ្ជូនទៅកាន់ស៊ីរីនាពេលកន្លងមក ពេលនេះក្រុមអ៊ិស្លាមបង្កើតរដ្ឋកំពុងប្រើប្រាស់។
កន្លងមកប្រព័ន្ធផ្សព្វផ្សាយស៊ីរីបានបញ្ជាក់ថា ក្រុមអ៊ិស្លាមបង្កើតរដ្ឋទទួលបានផលិតផលមួយចំនួនធំពីក្រុមហ៊ុន តូយ៉ូតា ។ តាមក្រុមហ៊ុន តូយ៉ូតា របស់ជប៉ុនបានបញ្ជាក់ថា ក្រុមហ៊ុននេះមិនដែលបានលក់រថយន្តរបស់ខ្លួនសម្រាប់បម្រើក្នុងវិស័យយោធា ឬសកម្មភាពវាយប្រហារភេរវកម្មនោះឡើយ។
នៅពេលនេះដែរក្រុមប្រឆាំងភេរវកម្មមកពីក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានបើកការស្រាវជ្រាវពីបញ្ហាខាងលើថា តើក្រុមអ៊ិស្លាមបង្កើតរដ្ឋមានរថយន្តប្រភេទនេះមកពីណា? ភាគីណាមួយជាអ្នកផ្តល់ឲ្យ ៕
ប្រែសម្រួល៖ សាធី