​ខ្សឹប​ដាក់​ត្រចៀក​៖​ សសរ​គ្រឹះ​ប្រើប្រាស់​ក្នុង​ការដ្ឋាន​ផ្សារ​ទំនើប​អ៊ី​អន​ទី​២​ ជា​ទំនិញគេចពន្ធ​

ចែករំលែក៖

​ប្រភព​ខ្សឹបខ្សៀវ​ថា​ សសរ​គ្រឹះ​ប្រភេទ​មូល​ ទំហំ​អង្កត់ផ្ចិត​៦០០​មី​ល្លី​ម៉ែត្រ​ ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​តាម​ទូក​,​ សា​ឡង់​ធំៗ​ ឆ្លងកាត់​ព្រំ​ដែនទឹក​ ច្រក​ក្អម​សំណរ​ រួច​បន្ត​តាម​ទន្លេមេគង្គ​ចត​នៅ​ម្តុំ​អតីត​ផែ​ភ្នំពេញ​ចាស់​ រួច​ ផ្ទេរ​ទំនិញ​ពីសា​ឡង់​ឡើង​ទៅ​លើ​រថយន្ត​ ដឹក​ជញ្ជូន​ទៅ​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​អ៊ី​អន​ទី​២​ ។​

​ជា​ធម្មតា​ ទូក​ដឹក​ទំនិញ​តាម​ផ្លូវទឹក​ ត្រូវ​ចូល​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ ក្នុងស្រុក​កៀនស្វាយ​ ដើម្បី​ផ្ទេរ​ទំនិញ​ និង​ត្រួតពិនិត្យ​ ។​ ប៉ុន្តែ​សសរ​គ្រឹះ​ដែល​នាំ​ចូល​យក​មក​ផ្គត់ផ្គង់​គម្រោង​សាងសង់​ផ្សារ​ទំនើប​អ៊ី​អន​ទី​២​ សម្រាប់​បុក​គ្រឹះ​មិន​បាន​ផ្ទេរ​ទំនិញ​នៅ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ ។​ ពួក​ឈ្មួញ​បាន​នាំ​ទំនិញ​ចូល​គេចពន្ធ​ ដើម្បី​យក​មក​ផ្គត់ផ្គង់​គម្រោង​ផ្សារ​នេះ​ ដោយ​មិន​បង់អាករ​បន្ថែម​នោះ​ឡើយ​ ។​

​ដូច្នេះ​អ្នកទិញ​គួរ​ត្រួតពិនិត្យ​ទំនិញ​ដែល​បាន​ទិញ​ថា​ តើ​បាន​នាំ​ចូល​ដោយ​ស្របច្បាប់​បង់ពន្ធ​ត្រឹមត្រូវ​ហើយ​ឬ​នៅ​ ។​

​ប្រភព​បាន​ឲ្យ​ដឹង​ថា​ គម្រោង​ផ្សារ​ទំនើប​អ៊ី​អន​ទី​២​នេះ​ គឺ​បាន​ប្រគល់​ការ​សាងសង់​ទៅ​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​មួយ​ឈ្មោះ​ Huyandai​ ហើយ​ក្រុមហ៊ុន​នេះ​បាន​ទិញ​សសរ​គ្រឹះ​គេចពន្ធ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ ។​ គេ​និយាយ​ថា​ ផ្សារ​ទំនើប​បែប​នេះ​មិន​គួរ​នាំ​ទំនិញគេចពន្ធ​មក​សាងសង់​នោះ​ឡើយ​ ។​

​អ្នក​ទទួលខុសត្រូវ​គម្រោង​សាងសង់​ផ្សារ​ទំនើប​អ៊ី​អន​ទី​២​ គួរ​សិក្សា​លើ​សម្ភារ​របស់​ខ្លួន​៖

-​រាល់​សម្ភារ​ប្រើប្រាស់​ក្នុង​ការ​សាងសង់​ទាំងអស់​ត្រូវ​បាន​បង់អាករ​បន្ថែម​ VAT​ 10%​ ចំពោះ​ការ​ទិញ​ក្នុងស្រុក​ ។​

-​រាល់​សម្ភារ​ប្រើប្រាស់​ក្នុង​ការ​សាងសង់​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ ត្រូវ​ធានា​ថា​ បាន​បង់ពន្ធ​នាំ​ចូល​ត្រឹមត្រូវ​តាម​ច្បាប់​ និង​បាន​បង់ពន្ធ​អាករ​បន្ថែម​ VAT10%​ ត្រឹមត្រូវ​ ៕​

ses (2)

ses (1)

...


1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print