កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនអនិកជនពីរនាក់ពាក់ព័ន្ធជាមួយសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង ១៥ និង២៥នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន សហការជាមួយកម្លាំង កងរាជធាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីពាក់ព័ន្ធជាមួយសារធាតុញៀន ស្ថិតនៅចំណុច បន្ទប់លេខ១៧០៩ ជាន់ទី១៧ ខុនដូ De Castle Royal ផ្លូវ២៨៨ ភូមិ៣ សង្កាត់បឹងកេងកង១ ខណ្ឌចំកាមន ។

បើតាមសំដីសមត្ថកិច្ច បានអោយដឹងថាៈ​ កម្លាំងអាវុធហត្ថរាជធានី បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់ ដែលជាអនិកជនមកពីប្រទេសបារាំង ដែលស្នាក់នៅកន្លែងកើតហេតុខាងលើ។

វត្ថុតាងចាប់យករួមមាន៖០១. ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់​ ០២. ជញ្ជីងថ្លឹង ចំនួន០១គ្រឿង និងប្រដាប់ជក់គ្រឿងញៀនមួយចំនួន ។

ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថរាជធានី កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕​

6f9cbdf1-f6a5-460c-a53f-f69003a5694a

b783ba8a-a244-4f37-a262-f056f410c71d

977f6ad4-9c6d-4595-ab43-a649da4abcb7

ដោយ​៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print