កូឡុំប៊ី៖ យន្តហោះធ្លាក់ចំ​ លំនៅឋាន​ប្រជុំជន ស្លាប់ ៨នាក់

ចែករំលែក៖

អភិបាលក្រុង Medellin ប្រទេសកូឡំប៊ី បាននិយាយថា យន្តហោះធុនតូចមួយគ្រឿងមានបញ្ហាម៉ាស៊ីនភ្លាមៗបន្ទាប់ពីហោះឡើង ហើយបានធ្លាក់ចូលទៅក្នុងអគារផ្ទះល្វែង Belen Rosales ដោយបានសម្លាប់អ្នកបើកបរពីរនាក់ និងអ្នកដំណើរ៦នាក់ ។

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមប្រចាំនៅអាមេរិកខាងត្បូង កាលពីថ្ងៃទី២១ ខែវិច្ឆិកា អាជ្ញាធរកូឡុំប៊ីបានប្រកាសថា យន្តហោះម៉ាស៊ីនភ្លោះតូចមួយបានធ្លាក់ចូលទៅលើអគារផ្ទះល្វែង Belen Rosales ក្នុងទីក្រុង Medellin បណ្តាលឱ្យមានអ្នកស្លាប់យ៉ាងតិច៨នាក់ ក្នុងនោះមានអាកាសយានិក២នាក់និងអ្នកដំណើរ៦នាក់។
អភិបាលក្រុង Medellin លោក Daniel Quintero បាននិយាយថា យន្តហោះបានជួបបញ្ហាម៉ាស៊ីនភ្លាមៗ បន្ទាប់ពីហោះឡើងចេញពីទីក្រុង Medellin ទៅកាន់ខេត្ត Choco ភាគខាងលិចប្រទេសកូឡុំប៊ី ហើយមិនបានត្រលប់មកអាកាសយានដ្ឋានទាន់ពេលវេលា ។ ភ្លាមៗនោះ កម្លាំងការពារនិងពន្លត់អគ្គិភ័យមូលដ្ឋានបានចល័តទៅកាន់កន្លែងកើតហេតុ។
អាជ្ញាធរក៏បានបិទកន្លែងដែលមានគ្រោះថ្នាក់នេះដែរ ហើយកំពុងស៊ើបអង្កេតរកមូលហេតុនៃឧបទ្ទវហេតុនេះ៕ ដោយធីរីណា

...

រូប​ថត​ :​ NDTV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print