ប្រមុខរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដោយមិនទុកឲ្យអ្នកណាម្នាក់ស្លាប់ដោយអត់បាយទេ

ចែករំលែក៖

ភ្នំពេញ៖ បច្ចប្បន្នការអភិវឌ្ឍន៍របស់ប្រទេសជាតិមានការរីកចម្រើនលើ គ្រប់វិស័យពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដោយរាជរដ្ឋាភិបាលតែងតែទម្លាក់ថវិកាពីមួយឆ្នាំទៅមួយឆ្នាំឲ្យមកថ្នាក់ខណ្ឌ និងសង្កាត់កើនឡើងជានិច្ច ដើម្បីតម្រូវរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

យើងទាំងអស់គ្នាត្រូវបំរើ និងការពារ រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតដ៍ត្រឹមត្រូវនិងយុត្តិធម៌ របស់រដ្ឋាភិបាលយើងនាពេលនេះ កុំជឿតាមការឃោសនារបស់ជនអគតិមួយចំនួនឲ្យសោះ ការលើកឡើងរបស់លោកសុខ សម្បតិ្ត អភិបាលខណ្ឌព្រែកព្នៅទាំងនេះនៅក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវលំមួយខ្សែក្រាលគ្រួសខ្សាច់ភ្នំ ដែលមានបណ្តោយប្រវែង១០៣១ម៉ែត្រ និងទទឹង៦ម៉ែត្រ ស្ថិតក្នុងភូមិស្វាយឧត្តម និងភូមិត្រពាំងអំពិល និងស្តារប្រឡាយទឹកប្រវែង១០០០ម៉ែត្រ ទទឹងមាត់លើ២ម៉ែត្រ បាតក្រោម១ម៉ែត្រ ជម្រៅ១ម៉ែត្រ នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦។

លោកបញ្ជាក់ថា យើងទាំងអស់គ្នាឃើញស្រាប់ហើយនូវការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីក្រុងរហូតដល់ជនបទ មានផ្លូវខ្វាត់ខ្វែងប្រទាក់ក្រឡាគ្នា មានសមិទ្ធផលធំៗ ដូចជាស្ពានឆ្លងទន្លេ ស្ពានអាកាស ដែលជាការកាត់បន្ថយការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើរបានដោយស្រួលជូនដល់ប្រជាពលរដ្ឋគ្រប់ៗរូប។ លោកអភិបាលខណ្ឌព្រែកព្នៅបន្ថែមថា ជាក់ស្តែងនាពេលនេះយើងទទួលបានសមិទ្ធផលថ្មីមួយទៀតក្នុងសង្កាត់ពន្សាំងនេះ ដែលសបញ្ជាក់ឲ្យឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ មានគារអភិវឌ្ឍន៍ជានិច្ចជាបន្តបន្ទាប់ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាចុងក្រោយលោក អភិបាលខណ្ឌក៏បានឲ្យក្រុមហ៊ុនចំនួនពីរ ជួយពន្លឿនដំណើរការស្ថាបនាផ្លូវទាំង១ខ្សែនេះឲ្យបានឆាប់រួចរាល់ ពីព្រោះរដូវនេះជារដូវភ្លៀងផង និងជារដូវបង្កបង្កើនផល របស់ប្រជាពលរដ្ឋផង ដូច្នេះពួកគាត់ត្រូវការ ធ្វើដំណើរដូចជាដឹកជញ្ជូននិងឆ្លងកាត់ ផ្លូវនេះផងដែរ។ ហើយក្រុមហ៊ុន ធ្វើយ៉ាងណាពិនិត្យលើ គុណភាពឥឲ្យបានល្អ ធានាមិនឲ្យមានបាក់ស្រុត និងរៀបចំប្រឡាយបង្ហូរទឹកឲ្យបានល្អហើយរៀបចាក់ទ្រូងផ្លូវឲ្យបានទទឹង៦ម៉ែត្រនិងមានរៀបចំចាក់ជើងទេតាមការកុងត្រាកន្លងមក។

ក្នុងពេលនោះដែរលោកសុខ សម្បត្តិក៌បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅទៅចែកជូនដល់ប្រជាពករដ្ឋទីទាល់ក្រចំនួន៣គ្រួសារដែលជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយក្នុងមួយគ្រួសារទទួលបាននូវភួយ មុង អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី និងថវិកាមួយចំនួនដើម្បីជួយសម្រួលដល់ការខ្វះខាតបានមួយគ្រាៗផងដែរ៕

12a28b7d-5c45-485d-b9a9-9c6613bf471c

9decd316-62b6-440f-abf0-4bc13a6fa62d

cb7d840a-e5b7-4deb-b4ad-c5ee890947b8

64fc9480-49ca-4ce7-b7c3-a98a7f5c4cd2

ដោយ៖ ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print