មួយគ្រួសារប្ដីប្រពន្ធកូន២នាក់ត្រូវរថយន្តបុកកិនស្លាប់យ៉ាងរន្ធត់នៅផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបណ្ដាលឲ្យប្ដីប្រពន្ធនិងកូន២នាក់​ស្លាប់​យ៉ាង​​អាណោមអាធ័ម​​ ខណៈរថយន្ត​១គ្រឿងបើកកៀ​រ​​ម៉ូតូ​ជនរងគ្រោះឲ្យ​ដួល​ ហើយ​ត្រូវ​រថយន្ត១គ្រឿង​ផ្សេងទៀតបើក​កិន​​​​ពីលើ​ស្លាប់រដូករណែលតែម្តង ។​

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបាន​​កើតឡើង​កាល​ពី​​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៧​ ខែឧសភា ឆ្នាំ​២០១៦ នៅ​តាមបណ្ដោយ​​ផ្លូវជាតិ​លេខ​៥ ចន្លោះ​ចន្លោះគីឡូម៉ែត្រ​៣៨២-៣៨៣ ​ស្ថិតនៅភូមិ​ម៉ក់​ហ៊ឺ​ន ឃុំ​កូប ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។

​នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ជន​​រង​​គ្រោះ​​ដែល​​ត្រូវរថយន្តកិន​ស្លាប់ទាំង៤នាក់ទី១- ​ឈ្មោះ នៅ សុ​ធី អាយុ​៣៨​ឆ្នាំ(ប្ដី) ទី២-​ឈ្មោះ ​ឆេ​ង  ស៊ី​ណៃ អាយុ​៣១​ឆ្នាំ(ប្រពន្ធ) ទី៣-ឈ្មោះ​ នៅ ស៊ី​និ​ច ភេទ​ស្រី​ អាយុ​៦​ឆ្នាំ(កូនទី២)​ និងទី៤-​ឈ្មោះ ​នៅ​ ស៊ី​និល ភេទប្រុស អាយុ​៤​ឆ្នាំ (ជាកូនពៅ) បច្ចុប្បន្ន​​រស់នៅ​ភូមិ​ថ្មបាំង ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ។

បើតាមប្រភពសាញ់ញាតិគ្រួសារ​រងគ្រោះឲ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះខាងលើនេះមាន​សមាជិក​​​សរុប​៦​នាក់ បច្ចុប្បន្ន​នៅ​សល់​កូនប្រុស​២​នាក់ ម្នាក់​អាយុ​ជាង​១០​ឆ្នាំ​ និង​ម្នាក់​ទៀត ​អាយុ​១០​ឆ្នាំ​ ។

​បើតាមនគរបាលជំនាញចុះពិនិត្យកន្លែងកើតហេតុបានសន្និដ្ឋានថា ជនរងគ្រោះទាំង៤នាក់​ខាងលើនេះទំនងជាត្រូវរថយន្តកៀរឲ្យម៉ូតូដួលរួចមានរថយន្ត១គ្រឿងទៀតមកពីក្រោយកិន​ពីលើបណ្ដាលឲ្យស្លាប់រដូករណែលនៅលើផ្លូវជាតិលេខ៥ ហើយរថយន្តបង្កក៏បានបើកគេច​​ទៅមុខបាត់ខណៈពុំមានអ្នកណាបានឃើញ។

បើតាមសាច់ញាតិស្និតនិងក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា នៅមុនពេលកើតហេតុប្ដីប្រពន្ធ​ជាជនរងគ្រោះខាងលើនេះបានឈ្លោះប្រកែកគ្នាយ៉ាងស្រួចស្រាវ ហើយពួកគេបាននាំគ្នាទៅ​ផ្ទះប្រធានភូមិ-ឃុំដើម្បីសុំលែងលះនិងចែកទ្រព្យសម្បត្តិ-កូនចៅទៀតផង។ ក៏ប៉ុន្តែមេភូមិនិង​មេឃុំបានសម្របសម្រួលរហូតប្ដីប្រពន្ធខាងលើនេះបានជានានិងគ្នាជាធម្មតាវិញហើយសង្ស័យដឹកគ្នារួមជាមួយនិងកូន២នាក់ដើម្បីទៅលេងស្រុកកំណើតនៅឯខេត្តកំពង់ធំក៏ជួបឧប្បត្តិហេតុដូច្នេះទៅ។

លោក ឆេង អ៊ីសុខា អធិការស្រុកអូរជ្រៅបានឲ្យដឹងតាមទូរសព្ទនៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបើតាមការពិនិត្យនៅកន្លែកកើតហេតុម៉ូតូនិងជន​រងគ្រោះមានស្នាមរថយន្តបុកពីក្រោយ ហើយប្រហែលជាមានរថយន្តមួយគ្រឿងទៀតបើក​កិនពីលើទើបបណ្ដាលឲ្យជនរងគ្រោះស្លាប់ទាំង៤នាក់តែម្ដង។

លោកអធិការបញ្ជាក់ថា ករណីនេះសមត្ថកិច្ចបានបន្តស្រាវជ្រាវស៊ើបអង្កេតពិនិត្យនៅកន្លែង​កើតហេតុដើម្បីប្រមូលស្លាកស្នាមវត្ថុតាងដើម្បីបន្តស្វែងរករថយន្តបង្កឃាត់យកមកផ្ដន្ទាទោស​តាមផ្លូវច្បាប់។

បើតាមមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំង​ចូលរួមរំលែកទុក្ខក្រុមគ្រួសារសាច់ញាតិនៃសពនិងបានចូលរួមជាបច្ច័យចំនួន៥០ម៉ឺនរៀល​ដែលជាអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងមឈូសចំនួន៤ជាអំណោយ​របស់សប្បុរសជនប្រគេនដល់ព្រះសង្ឃនៅវត្តរតនៈនិមិត្ត ស្ថិនក្នុងសង្កាត់និមិត្តដើម្បីរៀបចំធ្វើ​បុណ្យបូជាសាកសពជនរងគ្រោះទាំង៤នាក់ទៅតាមប្រពៃណី។

នៅកន្លែងប្រារពពិធីតម្កល់សាកសពជនរងគ្រោះអ្វីដែលគេសង្វេកនិងគួឲ្យអាណិតអាសូរបំ​ផុតនោះគឺកូនតូចៗ២នាក់ដែលនៅមានជីវិតឈរសម្រក់ទឹកភ្នែកមុខមឈូសឪពុកម្ដាយជាទី​ស្រឡាញ់របស់ពួកគេដែលបានចែកឋានទុកឲ្យពួកគេនៅកំព្រាឪពុកម្ដាយ៕

471cf9ca-2053-4634-92f3-636a0fdaf72f

69cd4939-0d25-4b78-8763-593a6a35fc42

9bbd22c5-d23e-4291-bfbc-fd47f6a44576

202da274-6001-4fee-b7b2-507003d7de63

bd64024f-3c12-499a-8499-4dc5e52aaf98

a3c4d3b8-9b80-4e87-8bc6-05ffdc3f019a

abf6fff0-2722-4de3-a592-6e034a6a9c67

351b73b6-efa9-4c6d-b425-23cb63b04d70

ដោយ៖ វណ្ណា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print