លោក ឈឿន ប៊ុណ្ណារ័ត្ន ថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចពិភាក្សាស្តីពី ការចូលរួមរបស់យុវជនក្នុងសកម្មភាពនយោបាយ

ចែករំលែក៖

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៦ នេះ លោក ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចពិភាក្សាស្តីពី ការចូលរួមរបស់យុវជនក្នុងសកម្មភាពនយោបាយ ដែលរៀបចំឡើងដោយ មូលនិធិអាសីុ និងវិទ្យាស្ថាន ENRICH ។

ថ្លែងក្នុងឱកាសនោះ លោកបានជម្រាបជូនយុវជនថា ៖ យុវជនកម្ពុជាមានសិទ្ធិពេញលេញក្នុងការចូលរួមក្នុងគ្រប់សកម្មភាពនយោបាយ។ ប៉ុន្តែយើងទាំងអស់គ្នា ចាំបាច់ត្រូវខិតខំរៀនសូត្រ បង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈ ដើម្បីបង្កើតមុខរបរផ្ទាល់ខ្លួន និងចាប់យកឱកាសការងារ ពីសង្គមកម្ពុជាបច្ចុប្បន្នដែលបានផ្តល់ឲ្យជាមុនសិន។ យើងរឹងមាំ ទើបអាចជួយសង្គមជាតិយើងបាន។ ម្យ៉ាងទៀត យើងក៏ត្រូវសិក្សាពីស្ថានភាពនយោបាយ និងវិភាគឲ្យបានគ្រប់ជ្រុងជ្រោយ ប្រកបដោយការទទួលខុសត្រូវ ទើបយើងមានមូលដ្ឋាន ក្នុងការធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ។ យុវជនយើង ត្រូវសម្លឹងទៅមុខជាមួយនឹងទស្សនៈបែបវិជ្ជមាន ដើរទៅមុខជាមួយនឹងស្មារតីប្រកួតប្រជែង ព្រមទាំងត្រូវជឿជាក់លើខ្លួនឯង និងប្រទេសជាតិយើង៕​

image image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print