ភ្នំពេញៈ នៅទីស្នាក់ការកណ្ដាល នារសៀលថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០១៦ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដឹកនាំអង្គប្រជុំ ប្រធាន-អនុប្រធានគណៈកម្មាធិការប្រតិបត្ដិគណបក្ស រួមទាំងប្រធាន-អនុប្រធានក្រុមការងារគណបក្ស ទាំង២៥រាជធានី-ខេត្ត។
នៅក្នុងអង្គប្រជុំនេះ លោក កឹម សុខា បានលើកឡើងពីការវិវត្ដន៍នយោបាយចុងក្រោយ និងផែនការអនុវត្តបន្ដ តាមសេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦៕
ដោយ៖ សុខ ខេមរា
...