ផ្ញើលុយ២មុឺនដុល្លារនិងមាស ២៩តម្លឹងតាមរថយន្តឈ្នួលចោរលួចបាត់ ម្ចាស់រថយន្តក្លាយជាជនសង្ស័យ តែជាអាថ៌កំបាំងផងដែរ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករាឃាត់ខ្លួនយកទៅសាកសួរភ្លាមៗ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលប្តឹងថា បុរសរូបនេះទទួលបញ្ញើប្រាក់២មឺុនដុល្លារ និងមាស២៩តម្លឹង តាមរថយន្តរបស់ខ្លួន ហើយត្រូវចោរលួច បាត់ ។
ករណីឃាត់ខ្លួនបុរសខាងលើនេះប្រព្រឹត្ត ទៅកាលពីវេលាម៉ោង១១និង៣០នាទី ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅបេនរថយន្តផ្សារអូរឫស្សីតាមបណ្តោយផ្លូវឧកញ៉ាទេពផន សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា ខណៈដែលបុរសរូបនេះធ្វេសប្រហែសធ្វើឲ្យបាត់កញ្ចប់ប្រាក់ និងមាស យ៉ាងច្រើនសន្ធឹកសន្ធាប់ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួននេះ ឈ្មោះហួរ សុខឡេង អាយុ៣០ឆ្នាំ មុខរបរ បើកបររថយន្តឈ្នួល មានទីលំនៅភូមិស្នោ ២ ភូមិសុពណ៌ទេព ក្រុងច្បារមន ខេត្ត​កំពង់ស្ពឺ ។ រីឯដើមបណ្តឹងជាម្ចាស់របស់ ឈ្មោះលឹម សុខអេង ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់មាស ប្តូរប្រាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។​

តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០១៦ រូបគាត់បាន ខ្ចប់ប្រាក់ចំនួន២មុឺនដុល្លារ និងមាសចំនួន ២៩តម្លឹងផ្ញើតាមរថយន្តរបស់ជនសង្ស័យ ខាងលើទៅឲ្យម៉ូយនៅរាជធានីភ្នំពេញ ។ លុះមកដល់វេលាម៉ោង១០និង៣០នាទី ថ្ងៃដដែល រូបគាត់បានទទួលទូរស័ព្ទពីជន សង្ស័យដែលទូរស័ព្ទពីរាជធានីភ្នំពេញបានប្រាប់ថា កញ្ចប់ដែលរុំស្កុតបិទជិតដាក់នៅ ក្នុងកាបីនរថយន្តក្បែរកន្លែងអ្នកបើកបរ (ហួរ សុខឡេង) នោះ ត្រូវចោរលួចបាត់ ហើយ ខណៈដែលជនសង្ស័យរូបនេះទុក រថយន្តចោលឲ្យព្រូរថយន្តម្នាក់នៅចាំមើល ហើយខ្លួនបានដើរចូលផ្សារអូរឫស្សី ដើម្បី យកឥវ៉ាន់ឲ្យម៉ូយ។

ជនរងគ្រោះឲ្យដឹងទៀតថា បន្ទាប់ពី ទទួលព័ត៌មាននេះភ្លាម គាត់បានទូរស័ព្ទ ប្រាប់បងប្អូនឲ្យទៅជួបនិងឃាត់ជនសង្ស័យ បញ្ជូនទៅនគរបាលប៉ុស្តិ៍អូរឫស្សីទី១ ដើម្បី ចាត់ការតាមច្បាប់ ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ហួរ សុខឡេង បានសារភាពប្រាប់សមត្ថ កិច្ចថា រូបខ្លួ​នពិតជាបានទទួលកញ្ចប់ទំនិញ ពីជនរងគ្រោះខាងលើប្រាកដមែន ប៉ុន្តែមិន ដឹងថាក្នុងកញ្ចប់នោះមានអ្វីខ្លះនោះទេ ។

ជនសង្ស័យសារភាពទៀតថា នៅពេល មកដល់បេនរថយន្តផ្សារអូរឫស្សី ខ្លួនទុក កញ្ចប់នោះនៅក្នុងកាបីនខាងមុខ ជិតចង្កូត រថយន្ត ហើយបានដើរចូលទៅក្នុងផ្សារអូរឫស្សីយកឥវ៉ាន់មួយចំនួនទៅឲ្យម៉ូយ ដោយ ឲ្យព្រូរថយន្តម្នាក់ឈ្មោះ ឡុច សុគន្ធា នៅ ចាំមើលរថយន្ត លុះត្រឡប់មកវិញស្រាប់ តែបាត់កញ្ចប់លុុយ និងមាសមិនដឹងចោរ លួចពីពេលណានោះឡើយ។

ចំណែកព្រូរថយន្តឈ្មោះ ឡុច សុគន្ធា វិញបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ក្រោយពី អ្នកបើកបរចូលទៅផ្សារអូរឫស្សីបាត់ ខ្លួន គេបានទៅអង្គុយនៅក្រោយរថយន្ត ហើយ មិនបានដឹងថា ចោរចូលលួចកញ្ចប់លុយ ក្នុងរថយន្តតាំងពីពេលណាដែរ ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះហួរ សុខ ឡេង ត្រូវបាននគរបាលខណ្ឌ៧មករាឃុំ ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរ បាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕

IMG_5728

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print