ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៦ អង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី បានចាប់ផ្តើមបូមស្តារលូនៅវិថីនេរុហ៍ ចាប់ពីមហាវិថីកម្ពុជាក្រោមដល់មហាវិថីព្រះមុនីរេ៉ត ដោយប្រើប្រាស់រថយន្តបូមចំនួន ៨គ្រឿង។
លោកអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថាៈ តំបន់ភ្លេីងស្តុបផ្សារដេប៉ូដែលធ្លាប់លិចលង់ដោយទឹកភ្លៀងកន្លងមក សម្រាប់ឆ្នាំនេះ នឹងមិនរងការលិចលង់ធ្ងន់ធ្ងរទៀតទេ ដោយសារសាលារាជធានីភ្នំពេញទេីបនឹងបព្ចាប់ការដាក់លូទំហំ ១.៥ម នៅផ្លូវលេខ៣៣៦បង្ហូរទៅប្រឡាយបឹងសាឡាង។
ប្រជាពលរដ្ឋគាំទ្រចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរ នឹងជំនាញបញ្ចៀសការលិចលង់ដោយសារប្រព័ន្ធលូកន្លងមកនេះ៕
ដោយ សុខ ខេមរា
...