យុវជនមកពីគ្រប់រាជធានី ខេត្ត ចំនួន២៦ក្រុម សរុប ២៥៨នាក់ប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ប្រចាំ ឆ្នាំ២០២២ ក្រោមប្រធានបទ “STEM និងការប្រើប្រាស់ក្នុងវិស័យបរិស្ថាន”

ចែករំលែក៖

ខេត្តសៀមរាប : នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុខ ថុល អភិបាលរងខេត្តតំណាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តជាអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ប្រចាំ ឆ្នាំ២០២២ ក្រោមប្រធានបទ “STEM និងការប្រើប្រាស់ក្នុងវិស័យបរិស្ថាន” ក្រោមអធិបតីភាព លោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ជាមួយនឹងកម្មវិធីប្រកួតប្រចែងនេះ ជាការផ្តល់ឱកាសឱ្យយុវជនបានបង្ហាញនូវស្នាដៃបែបច្នៃប្រឌិត និង សមត្ថភាពរបស់ខ្លួនក្នុងការខិតខំសិក្សាស្រាវជ្រាវលើមុខវិជ្ជាដែលទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា(STEM) ដែលជាមុខជំនាញមានសក្តានុពលសម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ដែរថា ឆ្នាំ២០២២នេះ មានយុវជនមកពីគ្រប់រាជធានី ខេត្ត ចំនួន២៦ក្រុម សរុប ២៥៨នាក់ ក្នុងនោះមានគ្រូដឹកនាំចំនួន ២៦នាក់ បានយកគម្រោងស្នាដៃរបស់ខ្លួនចូលរួមប្រកួតប្រជែងយកជ័យលាភីថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print