លុច្សស៊ីសRX300បុកម៉ូតូសិស្សសាលាពីក្រោយស្លាប់១របូសធ្ងន់ស្រាល២នាក់នៅប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែត៖ រថយន្តលុច្សស៊ីសRX300មួយគ្រឿងបុកម៉ូតូសិស្សសាលាពីក្រោយធ្វើអោយសិស្សប្រុសស្រីរងរបួសធ្ងន់ស្រាលពីរនាក់ នឹងស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីពេទ្យ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៥តាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចខាងកើតសណ្ឋាគារសុងដារ៉ាឋិតក្នុងភូមិបាលិលេយ្យ២.សង្កាត់ក្រុងប៉ោយប៉ែត.ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចប្រាប់ថាៈជនរងគ្រោះទី១-មានឈ្មោះជា សីហាភេទប្រុសអាយុ១៦ឆ្នាំ ជាសិស្សររងបួសធ្ងន់ជាអ្នកបើកបរ.ទី២-ឈ្មោះឡុងសៀវឡែនភេទស្រីអាយុ១៤ឆ្នាំមុខរបសិស្សរងរបូសស្រាលអ្នកទាំង២នាក់នេះរស់នៅក្នុងភូមិបាលិលេយ្យ១សង្កាត់ក្រុងខាងលើ.ទី៣-ឈ្មោះហេងស៊ីវម៉ីភេទស្រីអាយុ១៦ឆ្នាំ(ស្លាប់)សិស្សរស់នៅក្នុងភូមិក្បាលកោះអ្នកទាំង៣នាក់ជិះម៉ូតូម៉ាកហុងដាគ្លិចពណ៏ក្រហមសេរីឆ្នាំ២០១៤អត់ស្លាកលេខ.ចំណែកអ្នកបើកបររថយន្តបង្ករមានឈ្មោះជីមសាវន្ត័ភេទប្រុសអាយុ៣៣ឆ្នាំមុខរបជាងដេររស់នៅក្នុងភូមិបាលិលេយ្យ២សង្កាត់ក្រុងកើតហេតុ.បើករយន្តម៉ាកលុច្សស៊ីសRX300ពណ៏ខ្មៅ.សេរីឆ្នាំ២០០១ចង្កូតឆ្វេងពាក់ស្លាកលេខភ្នំពេញ2L.7155.។

សមត្ថកិច្ចបន្តថាមុនកើតហេតុទាំងរថយន្តបង្ករទាំងម៉ូតូរងគ្រោះបានធ្វើដំណើរស្របទិសគ្នាក្នុងគោលដៅពីលិចទៅកើតដោយម៉ូតូរងគ្រោះធ្វើដំណើរមុន លុះដល់កន្លែងកើតហេតុរថយន្តបង្ករបើកក្នុងល្បឿនលឿនមិនគោរពច្បាប់ចរាចណ៏ផ្លូវគោកចេញថ្មីមាត្រា១៧ជំពូក០៣ស្រាប់តែបុកម៉ូតូពីក្រោយកំពុងធ្វើដំណើរបណ្ដាលឧ្យរងរបូសតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញសណ្ដាប់ធ្នាប់ក្រុងចុះធ្វើកំណត់ហេតុនឹងអន្តរាគមន៏ ដឹកជនរងគ្រោះមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងដោយឡែកឈ្មោះហេងស៊ីវម៉ីបានបញ្ជូនបន្តទៅពេទ្យក្នុងប្រទេសថៃតែអកុសលបានស្លាប់កណ្ដាលផ្លូវ។

ក្រោយពីធ្វើកំណត់ហេតុរួចរាល់សមត្ថកិច្ចជំនាញក្រុងបានយកទាំងរថយន្តបង្ករនិងម៉ូតូរងគ្រោះទៅរក្សាទុកអធិការដ្ឋានដើម្បីចាត់ការតាមផ្លូវច្បាប់។ចំពោះអ្នកបើកបរត្រូវសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿងតាមផ្លូវច្បាប់ផងដែរ។វណ្ណា

20150727-123110.jpg

...

20150727-123114.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print