រថយន្តក្រឡុកស៉ីម៉ង់បានបើកកៀរម៉ូតូម៉ាកឌ្រីមដែលជិះស្របគ្នាបណ្ដាលឲ្យបុរស ម្នាក់រងរបួសបាក់ជើងម្ខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាអ្នករត់ម៉ូតូឌុប ត្រូវបានរថយន្តក្រឡុកស៉ីម៉ង់មួយគ្រឿងបើកលឿនជ្រុលចង្កូតទៅកៀរម៉ូតូជនរងគ្រោះឲ្យដួលនិងបាក់ជើងឆ្វេង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង8និង20នាទីព្រឹកថ្ងៃទី27 ខែកក្កដា ឆ្នាំ2015 នៅលើផ្លូវលំ ស្ថិតក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកឌ្រីម សេរី2007 ពណ័ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1V.0729 ជិះក្នុងទិសដៅពីកើតទៅលិចល្បឿនល្មម ភ្លាមនោះស្រាប់តែមានរថយន្តក្រឡុកស៉ីម៉ង់មួយគ្រឿងពាក់ស្លាកលេខ5A.0230ទិសដៅស្របគ្នាក្នុងល្បឿនលឿនហើយបានវ៉ាជាមួយម៉ូតូក៏ជ្រុលចង្កូតកៀរម៉ូតូបណ្ដាលដួលនិង រងរបួសបាក់ជើងឆ្វេងម្ខាង រីឯរថយន្តបង្កក៏បន្តល្បឿនទៅមុខទៀត តែត្រូវបានសមត្ថកិច្ចមូលដ្ឋានដេញតាមចាប់បានទាំងនាក់បើកបរនិងរថយន្តបង្ក។

ប្រភពដដែលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះមុំ ទុន ភេទប្រុស អាយុ49មុខរបររត់ម៉ូតូឌុប រស់នៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តមណ្ឌលសុខភាពពងទឹកដឹកទៅសង្គ្រោះ។ម៉ូតូ និងរថយន្តបង្ក ទាំងម្ចាស់ត្រូវបានសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលពងទឹកនិងរក្សាទុកដើម្បីដោះស្រាយគ្នានាពេលក្រោយ៕

20150727-130159.jpg

20150727-130154.jpg

...

20150727-130211.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print