មន្ត្រី ក.ប.ប. សាខាខេត្តព្រះវិហារ សៀមរាប ពោធិ៍សាត់ ស្វាយរៀង កណ្តាល និងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យអនុលោមភាពនៃអាជីវកម្មប្រេងឥន្ធនៈ

ចែករំលែក៖

ភ្នំពេញ​៖ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅរសៀលថ្ងៃពុធទី​២៣ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះថា​៖​ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ-ខេត្ត​ បានបន្តចុះធ្វើការចុះត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈនានា​ ដើម្បីការស្វែងរកនូវបទល្មើសមិនសុចរិតណាមួយក្នុងវិស័យប្រេងឥន្ធនៈ។

ជាក់ស្ដែង​នៅថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២២ មន្រ្តី​សាខា ក.ប.ប. ប្រចាំនៅរាជធានី និងខេត្តចំនួន៦ បានដឹកនាំកម្លាំងជំនាញ ចុះត្រួតពិនិត្យអនុលោមភាពនៃអាជីវកម្មប្រេងឥន្ធនៈ ដែលស្ថិតនៅតាមទីតាំង និងទីប្រជុំជនសំខាន់ៗនៃរាជធានី ខេត្តខាងលើ តាមរយៈការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ​(PumpWatch)។

ក្នុងប្រតិបត្តិការនោះ​ យោងតាមលទ្ធផលពីមន្ត្រីជំនាញ ដេប៉ូប្រេងឥន្ធនៈចំនួន ៣ទីតាំង ត្រូវបានរកឃើញថាពុំមានអនុលោមភាពផ្នែកបរិមាណ ក្នុងចំណោមស្ថានីយ ដេប៉ូសរុបចំនួន២៥ ដែលបានត្រួតពិនិត្យ។ ម្ចាស់អាជីវកម្មដែលប្រពឹ្រត្តល្មើសនឹងច្បាប់ ត្រូវបានមន្ត្រីជំនាញពិន័យអន្តរការណ៍ស្របតាមនីតិវិធី។

ប្រភពដដែលបន្តថា​ ការស្វែងរក និងត្រួតពិនិត្យជាប្រចាំនេះគឺមានគោលបំណងការពារសិទ្ធិអ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យមួយនេះ ជាពិសេសគឺអនុវត្តស្របតាមច្បាប់ការពារអ្នកប្រើប្រាស់ រួមទាំងច្បាប់ផ្សេងទៀតផងដែរ៕ ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print