ខេត្តបាត់ដំបង៖ បេីតាមការបញ្ជាក់ពីរាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំម្សិលមិញនេះ បានឱ្យដឹងថា ករណីបង្ហោះឃ្លីបវីដេអូបង្ហាញនូវរូបភាពហិង្សាមួយ ត្រូវបានលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសមត្ថកិច្ចកោះហៅមកធ្វេីការសាកសួរហេីយ។
ប្រភពដដែលបន្តថា ជាក់ស្ដែងក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាប ជូនសាធារណជន អ្នកសារព័ត៌មាន និងបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី២៣ខែ វិច្ឆិកា ឆ្នាំ២០២២ថ្មីៗនេះ កត់សម្គាល់ឃេីញគណនីហ្វេសប៊ុកឈ្មោះ រឿន ប៊ុនរីន បានបង្ហោះរូបភាពជាឃ្លីបវីដេអូបង្ហាញនូវសកម្មភាពហិង្សាមួយ រួមដោយការសរសេររៀបរាប់អំ ពីបញ្ហាក្នុងគ្រួសារដែលបញ្ហានេះបង្កឱ្យមានការចាប់អារម្មណ៍ និងសំដែងនូវការខឹងក្រោដចំពោះទង្វេីហិង្សានេះ។
ឃេីញទិដ្ឋភាពបែបនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានឱ្យក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន រួមគ្នាជាមួយលោក ស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននិងការងារយេនឌ័រ សហការជាមួយលោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ ធ្វេីការកោះហៅភាគីពាក់ព័ន្ធក្នុងករណីនេះហេីយ។
រហូតមកដល់ពេលរសៀលថ្ងៃទី២៤ខែ វិច្ឆិកា ឆ្នាំ២០២២ នេះបញ្ហាលំអិតទាក់ទងនឹងករណីហិង្សានេះមានទិដ្ឋភាពបែបណានោះ សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវនៅឡេីយ។
ជាមួយគ្នានោះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានជម្រាបជូនដូចខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នក និយមប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មានសូមអរគុណ៕ដោយ៖សហការី