នគរបាលស្រុកបាណន់​ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់​ ក្នុងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ជនត្រូវចោទម្នាក់​ ពាក់ព័ន្ធ​ករណីគ្រឿងញៀន​ ត្រូវ​បានកម្លាំងនគរបាលស្រុកបាណន់​ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន​ រួម​បញ្ជូនខ្លួន​ទៅសាលាដំបូងខេត្តបាត់ដំបង​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។

បេី​តាមការបញ្ជាក់ពី​រាយការណ៍​អធិការដ្ឋាននគរបាលស្រុកបាណន់​ បានឱ្យដឹងថា​ មុនពេលឃាត់ខ្លួនជនត្រូវចោទ​ខាងលេីនេះ​ លោ​កវរ​សេនីយ៍ឯក​ ប៉ាន់​ វ៉ាន់នី​ អធិការនគរ​បាលស្រុកបាណន់​ កាលពីរសៀលថ្ងៃ​ទី២៤ខែ​ វិច្ឆិកា​ម្សិលមិញនេះ​ បានដឹកនាំកម្លាំងចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនលេខ ៤២៥ ចុះថ្ងៃទី២១ខែ មិថុ​នា ឆ្នាំ ២០២២ របស់លោក ជុំ សង្វា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួន ជនត្រូវចោទឈ្មោះសុង ម៉េងហ៊ត ហៅ​តាក់ ភេទប្រុសអាយុ ៣២ឆ្នាំ ទីលំនៅភូមិដូង ឃុំចែងមាន​ជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ជាប់​ចោទពីបទ​ជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀនប្រព្រឹត្តនៅចំនុចភូមិថ្មី ឃុំកន្ទឺ១ស្រុកបាណ​ន់ ខេត្តបាត់ដំបងកាលពីថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ ២០២២ ។

...

បច្ចុប្បន្នជនត្រូវចោទខាងលើ ត្រូវចាប់ខ្លួនបាននៅចំណុច​ទួលអណ្តែត ភូមិដូង ឃុំចែងមានជ័យ ស្រុកបាណ​ន់ ខេត្តបាត់ដំបង (នៅនឹងផ្ទះសាមុីខ្លួន) ហេី​យ​​ពេលនេះសមត្ថកិច្ចកំពុងកសា​ង​ឯកសារដើម្បីបញ្ជូ​នមកកាន់ការិយាល័យជំនាញបន្តនីតិវិ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print